ព័ត៌មាន
អាជីវករចាប់ផ្តើមបើកលក់ឡើងវិញ ក្រោយចប់ពិធីបុណ្យចូលឆ្នាំ ខណៈមួយចំនួនបន្តឈប់សម្រាក
នៅថ្ងៃទី១៧ ខែមេសានេះ បានមើលឃើញថា ក្រុមអាជីវករផ្សាររដ្ឋមួយចំនួនបានចាប់ផ្តើមបើកអាជីវកម្មឡើងវិញ និងមួយចំនួនផ្សេងទៀតបន្តឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេស។
យោងតាមប្រធានគណកម្មការផ្សារធំថ្មី បានឱ្យដឹងថា ជារៀងរាល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រៅពីបណ្តាស្ថាប័នរដ្ឋលើកលែងតែកម្លាំងប្រដាប់អាវុធត្រូវឈប់សម្រាករយៈពេល៣ថ្ងៃ។ ដូច្នេះ បណ្តាផ្សារគ្រប់គ្រងដោយរដ្ឋក៏ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដូចគ្នា លើកលែងតែអាជីវករមួយចំនួនខាងផ្នែកម្ហូបអាហារតែប៉ុណ្ណោះ ដែលបន្តសកម្មភាពលក់ជាធម្មតា ដោយសារអាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតាទូទៅ។
ក្រុមអាជីវករផ្សារធំថ្មីភាគច្រើន បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា នៅក្នុងថ្ងៃឈប់សម្រាកនេះមិនបានដើរលេងកម្សាន្តនៅតំបន់ឆ្ងាយៗនោះទេ ក្រៅពីជួបជុំក្រុមគ្រួសារនៅផ្ទះ និងដើរលេងកម្សាន្តនៅក្រុងភ្នំពេញ ជាពិសេសទៅលេងនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ពីព្រោះឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តការណ៍នគរសង្រ្កាន្ត ដោយអាចនាំកូនចៅទៅដើរលេង និងឈ្វេងយល់អំពីវប្បធម៌ខ្មែរជាដើម។
នៅក្នុងឱកាសនេះ ក្រុមអាជីវករផ្សារក៏មិនបានភ្លេចសម្តែងការដឹងអរគុណជូនចំពោះវីរកងទ័ពដែលកំពុងប្រឈមពីការឈ្លានពានទឹកដីផងដែរ និងបានបង្ហាញការអរគុណ និងជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានគិតគូរសុខទុក្ខជានិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសការរៀបចំព្រឹត្តការណ៍ «នគរសង្រ្កាន្ត» ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិជាដើម។
គួរបញ្ជាក់ថា បើទោះបីជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់យ៉ាងណាក៏ដោយ ប៉ុន្តែ ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅតែបន្តរៀបចំរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងសំខាន់ៗ ដូចជា ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង ផ្លូវបាសាក់ ជាដើម ដើម្បីលើកយកនៅកម្មវិធីប្រពៃណីវប្បធម៌ជាតិខ្មែរតាំងពីបុរាណ មកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣