ព័ត៌មាន
ថ្ងៃបញ្ចប់នៃសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តព្រះសីហនុ អបអរសាទរ ជាមួយពិធីស្រង់រូបសំណាកព្រះថោង-នាងនាគ យ៉ាងអធិកអធម
សីហនុ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោពេញទៅដោយក្តីមោទនភាពចំពោះវប្បធម៌ជាតិ នាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំក្រុងកំពង់សោម បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីស្រង់រូបសំណាក “ព្រះថោង-នាងនាគ”។
ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តយ៉ាងសប្បាយរីករាយតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៅទូទាំងខេត្ត។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកយាយ លោកតា ពុកម៉ែ បងប្អូន និងភ្ញៀវទេសចរទាំងអស់ ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ជាគោលដៅសម្រាប់សម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ វត្តមានរបស់បងប្អូនភ្ញៀវទេសចរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្ហាញពីភាពជោគជ័យនៃវិស័យទេសចរណ៍ក្នុងខេត្ត។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្តក៏បានប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងមានសុវត្ថិភាពរាល់ការធ្វើដំណើរគ្រប់ទីកន្លែង។ ជាពិសេស សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរួមរស់ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣