ព័ត៌មាន
អ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែ កម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ លើសពីនេះ ដំណើរកម្សាន្តសប្បាយដោយទឹកមុខញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរក៏បង្កើតបានជាចលនាមហាសាមគ្គីជាតិដ៏ទូលំទូលាយមួយដែលប្រទេសជាតិកំពុងត្រូវការជាចាំបាច់។
អ្នកនាំពាក្យបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋនិងកម្មករ កម្មការិនី រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងសាធារណៈ ៦០០ គ្រឿងដើម្បីដឹកជញ្ជូនដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ទាំងទៅទាំងមក ក៏ដូចជាការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ក្នុងនោះមានប្រជាពលរដ្ឋជាង១០ម៉ឺននាក់បានប្រើប្រាស់សេវានេះ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានចាត់វិធានការអន្តរាគមន៍នានាជាច្រើនដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈ ដោយរដ្ឋជួយចេញខាតមួយផ្នែក និងបញ្ចុះពន្ធ អាករនានា មួយផ្នែកទៀត ដែលធ្វើឱ្យតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូតចុះទាបជាបន្តបន្ទាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។
អ្នកនាំពាក្យបញ្ជាក់ថា និយាយជារួម ការការពារបូរណភាពទឹកដី និងការគិតគូរដល់សុខទុក្ខរបស់វីរយុទ្ធជនជួរមុខ ពលរដ្ឋភៀសសឹក មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺជាអាទិភាពចម្បង និងជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃយើង ដែលមិនបានមើលរំលងចំណុចណាមួយឡើយ។ ការយកចិត្តទុកដាក់នេះ បានទទួលការឆ្លើយតបវិយ៉ាងស័ក្តិសមបំផុតពីប្រជាពលរដ្ឋ និងបង្កើតបានជាខ្សែចំណងមិនអាចកាត់ផ្តាច់បានរវាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕



















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ