ព័ត៌មាន
អាជីវករលក់ភេសជ្ជៈ នំចំណី និងម្ហូបអាហាររកចំណូលបានសមរម្យ ក្នុងនគរសង្ក្រាន្តរយៈពេល៦ថ្ងៃនេះ
រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្តក្នុងឆ្នាំនេះ ក្រុមអាជីវករលក់ដូរភេសជ្ជៈ នំចំណី និងម្ហូបអាហារ បានលក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលសមរម្យ ខណៈនៅក្នុងឆ្នាំនេះមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅ រាជធានីភ្នំពេញច្រើន។
ក្រុមអាជីវករលក់ដូរសេវាម្ហូបអាហារ ភេសជ្ជៈ និងនំចំណីផ្សេងៗ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត តាម បណ្តោយសួនច្បារវឌ្ឍនៈ (អតីតសួនទីលានធិបតេយ្យ) នៅរាជធានីភ្នំពេញ លើកលើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិ- ការណ៍នគរសង្ក្រាន្តក្នុងឆ្នាំនេះ បានរៀបចំទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងមានរៀបចំកម្មវិធីជាច្រើន បានជំរុញឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅដោយភាពអធឹកអធម ដោយបានទាក់ទាញភ្ញៀវជាតិ-អន្តរជាតិមកចូលរួមកម្សាន្ត និងទស្សនានូវកម្មវិធីផ្សេងៗទៀត ជាក់ ស្តែងគិតមកដល់ថ្ងៃបញ្ចប់នៃព្រឹត្តិកាណ៍នគរសង្ក្រាន្តឆ្នាំនេះ រាជធានីភ្នំពេញបានស្រូបយកភ្ញៀវជាតិ-អន្តរជាតិបានយ៉ាងច្រើនកុះករ។
តាមរយៈនៃព្រឹត្តិការណ៍នេះ គឺជាឱកាសមួយដ៏ល្អសម្រាប់ផលិតករ សិប្បករ និងអាជីវករ មានលទ្ធភាពក្នុងការផ្សព្វផ្សាយ ផលិតផលដល់ភ្ញៀវជាតិ-អន្តរជាតិ បានស្គាល់និងគាំទ្រនូវផលិតផលរបស់ខ្លួន ដើម្បីឈានទៅពង្រីកក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់ ការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារ ក៏ដូចជាការនាំចេញ។ ក្នុងនោះចំពោះអាជីវករដែលលក់ដូរ ភេសជ្ជៈ នំចំណី និងម្ហូបអាហារវិញ ឃើញថា ក្នុងរយៈពេល៦ថ្ងៃនេះ ពួគគាត់បានលក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលបានសមរម្យ សម្រាប់ជីវភាពរស់នៅ ហើយតាមរយៈនៃការលក់ដូរនេះដែរ ក៏ជាការចូលរួមផ្គត់ផ្គង់អាហារចុកដល់ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកម្សាន្តផងដែរ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ, ក្រសួងទេសរណ៍ បានបង្ហាញស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស នៅតាម បណ្តារាជធានី-ខេត្ត រយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦) មានចំនួនសរុបជាង ២១ លាននាក់, ទេសចរជាតិ ស្នាក់នៅមានប្រមាណជាង ១,១ លាននាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ១៩ លាននាក់, ទេសចរបរទេសជាង ៧១ ពាន់នាក់។ ចំណែកចំពោះរាជធានីខេត្តដែលទទួលបានទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញជាង ៤,៤ លាននាក់, កំពង់ចាមជាង ៤,១ លាននាក់, ព្រៃវែងជាង ២,៣ លាននាក់, សៀមរាបជិត ១,៨ លាននាក់ និងកំពង់ស្ពឺជាង ១,៧ លាននាក់៕ អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ