ព័ត៌មាន
ប្រជាពលរដ្ឋពេញចិត្ត និងចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ នាឆ្នាំបន្តបន្ទាប់ទៀត
ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានបញ្ចប់ដោយបន្សល់នូវស្នាមញញឹម ពោពេញដោយភាពសប្បាយចិត្ត និងការចងចាំល្អៗ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលចូលរួមទស្សនា ខណៈពលរដ្ឋបង្ហាញចំណាប់អារម្មណ៍ចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» បែបនេះ នៅឆ្នាំបន្តបន្ទាប់ទៀតនៅរាជធានីភ្នំពេញ សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ ក្នុងនោះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញរយៈពេល៦ថ្ងៃក៏បានកន្លងផុតទៅ ប៉ុន្ដែតែស្នាមញញឹមរបស់ប្រជាពលរដ្ឋ និងការចងចាំល្អៗ ពីការបង្ហាញវប្បធម៌ប្រពៃណីជាតិ ទស្សនីយភាពនានា និងការផ្សារភ្ជាប់ជាមួយវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតែដិតជាប់ក្នុងដួងចិត្តអ្នកចូលរួមគ្រប់រូប។ ប្រជាពលរដ្ឋបានលើកឡើងដោយបង្ហាញនូវការពេញចិត្តពេញចិត្ត ដែលព្រឹត្តិការណ៍«នគរសង្ក្រាន្ត» បានបន្សល់ទុកនូវការចងចាំដ៏ល្អបែបនេះ។ ពលរដ្ឋលើកឡើងថា ពួកគេចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នៅឆ្នាំបន្តបន្ទាប់ទៀត នៅរាជធានីភ្នំពេញ។
សូមជម្រាបថា ព្រឹត្តិការណ៍«នគរសង្ក្រាន្ត» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលដៅស្រូបទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ និងជាការផ្សារភ្ជាប់ប្រជាពលរដ្ឋជួរក្រោយទៅនឹងវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ នៅតាមទីតាំងមួយចំនួន ជាក់ស្ដែងនៅភូមិវប្បធម៌ មានការវេចនំអន្សម ធ្វើនំខ្ញី វេចខ្ចប់អំបុក និងនំខ្ញី និងមានការទទួលការឧបត្ថម្ភដោយផ្ទាល់សម្រាប់ជូនដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកផងដែរ៕ អត្ថបទៈ គឹមហុក










-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ