ព័ត៌មាន
អាណិកជនខ្មែរ និងទេសចរអន្តរជាតិចាប់ផ្តើមចាកចេញពីកម្ពុជាក្រោយចប់ចូលឆ្នាំខ្មែរ
អាណិកជនខ្មែរ និងភ្ញៀវទេសចរអន្តរជាតិនានា បាននាំគ្នាអញ្ជើញដំណើរទៅប្រទេសគេវិញជាបណ្តើរៗ ក្រោយពីបានអញ្ជើញមកដើរកម្សាន្តសប្បាយទស្សនាកម្ពុជា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលទើបនឹងចប់នៅក្នុងសប្តាហ៍មុននេះ។
ភ្ញៀវទេសចរអន្តរជាតិ និងអាណិកជនខ្មែរនៅប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមេសាថា ការដើរកម្សាន្តមកកម្ពុជា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងសប្តាហ៍មុននេះ សំគាល់ឃើញថា គ្រប់គោលដៅទេសចរណ៍នានា និងនៅតាមជនបទស្រុកស្រែដាច់ស្រយ៉ាលនានា គឺសុទ្ធតែមានតុបតែង ធ្វើបុណ្យទានអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងមានការបង្កើតកម្មវិធីសាសនា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រីយ៍ជាច្រើន មានភាពសប្បាយរីករាយខ្លាំង ហើយបទពិសោធន៍ការដើរកម្សាន្តនេះ ធ្វើឲ្យគេទទួលបានអនុស្សាវរីយ៍ ចង់ចាំមិនអាចបំភ្លេចបាន ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំខ្មែរក្រោយៗទៀត គឺគេមកទស្សនាកម្ពុជាម្តងទៀត។
យ៉ាងណាតាមការឲ្យដឹងពីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងអំឡុងខែមេសា ដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺមានអ្នកដំណើរអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញចូលអាកាសយានអន្តរជាតិតេជោ TIA ប្រមាណ៨៥០០០នាក់ ដែលមាន១៥១សញ្ជាតិ ភាគច្រើនជាអាណិកជនខ្មែរកាន់លិខិតឆ្លងដែនបរទេស មកពីអាម៉េរិក អូស្ត្រាលី បារាំង អង់គ្លេស ចិន និងតៃវ៉ាន់ ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា









-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ