ព័ត៌មាន
តំណាងប្រមុខពារជាតិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនយុទ្ធជន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ច តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនវីរកងទ័ពសមរភូមិមុខរបួស និងមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ។
ក្នុងកិច្ចស្វាគមន៍ ឧត្តមសេនីយឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានរាយការណ៍សង្ខេប ស្ដីពីស្ថានភាពទូទៅ និងការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងកោតសរសើរ ពីសំណាក់ប្រមុខការពារជាតិ ជូនចំពោះវីរយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី ហើយកំពុងសំរាកព្យាបាលជំងី របួសនាពេលនេះ ហើយបានជូនពរដល់វីរយុទ្ធជនជំងឺរបួសទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណ: សុខ: ពល: និងឆាប់បានជាសះស្បើយវិលត្រឡប់ទៅអង្គភាពដើមវិញ ។
ឯកឧត្តមបានបន្តថា សម្រាប់សកម្មភាព នៃការចាត់តំណាងឲ្យទៅសួរសុខទុក្ខ ដល់វីរកងទ័ពរបួស និងមានជំងឺនេះ គឺបានជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ជាប់ជានិច្ចរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងទ័ព ដែលតែងតែធ្វើជាប្រចាំ ហើយមិនបានបោះបង់កងទ័ពណាម្នាក់ ឲ្យរស់នៅមានការលំបាក និងទុកចោលឲ្យនៅឯកោនោះទេ ។
សម្រាប់ អំណោយជាគ្រឿងឧបភោគបរិភោគ ដែលឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារផ្ដល់ជូនវីរកងទ័ពរងរបួសចំនួន ៦នាក់ មានដូចជា មីកញ្ចប់ ត្រីខកំប៉ុង ស្ករស ទឹកដោះគោ និងថវិកាមួយចំនួន ។
គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ច ទទួលបន្ទុកស្រាវជ្រាវ និងដោះស្រាយចំពោះការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមពាក់ព័ន្ធនឹងស្ថានភាពកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុងសមរភូមិ ហើយក្រុមការងារនេះ គឺមានតួនាទីភារកិច្ច ជាសេនាធិការជូនក្រសួងការពារជាតិ ក្នុងការដោះស្រាយចំពោះការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញ សង្គមពាក់ព័ន្ធនឹងស្ថានភាពកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុងសមរភូមិ, តាមដានព័ត៌មានលើបណ្តាញសង្គម ដែលពាក់ព័ន្ធនឹងស្ថានភាពកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុងសមរភូមិ, សហការជាមួយអគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក គណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ និងស្ថាប័នចំណុះក្រសួងការពារជាតិ សិក្សាស្រាវជ្រាវ និងលើកយោបល់ ដើម្បីមានវិធានការតាម ករណីជាក់ស្តែង និងធ្វើការផ្សព្វផ្សាយ បន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតនៅលើបណ្តាញសង្គម, ពិនិត្យសិក្សាគោលការណ៍ និងគោលនយោបាយមានស្រាប់របស់ក្រសួងការពារជាតិ និងលើកយោបល់ អំពីលទ្ធភាពពន្លាតវិសាលភាពគ្របដណ្តប់ក្នុងការជួយកងទ័ពជួរមុខ និងយោធិនពលី របួស ពិការក្នុង សមរភូមិឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងពិនិត្យព្យាបាល និងចុះសួរសុខទុក្ខយោធិនរបួស ពិការក្នុងសមរភូមិដែលកំពុងសម្រាកនៅតាមមន្ទីរពេទ្យ ៕ អត្ថបទ បាន សុខរិទ្ធិ







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត