ព័ត៌មាន
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ បានបន្តធ្វើដល់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ ឈានចូលមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានបន្តការងារកំណែទម្រង់ ដោយចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការជាក់ស្ដែង នៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ តាមការគ្រោងគឺធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២១ និងថ្ងៃទី២២ ខែមេសា។
ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះបំពេញការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ នៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការធ្វើជំរឿននៅ ក្រសួងអភិវឌ្ឍន៍ជនបទ គឺចាប់រាប់ពីថ្នាក់ដឹកនាំក្រសួង ខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការរដ្ឋលេខាធិការ ជំនួយការក្រសួង មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ការធ្វើជំរឿននៅក្រសួងអភិវឌ្ឍន៍ជនបទនេះ គឺធ្វើឡើងក្រោយការបញ្ចប់ការងារជំរឿនមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ និងការធ្វើជំរឿននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ពាក់ព័ន្ធនឹងការងារជំរឿននេះ ក្រសួងមុខងារសាធាររណៈ ក៏បានបញ្ចប់រួចរាល់ ការធ្វើជំរឿនមន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល និងគ្រឹះស្ថានអប់រំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រសួងក៏នឹងបន្តចុះ ធ្វើជំរឿន មន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល និងគ្រឹះស្ថានអប់រំ នៅតាមបណ្ដាខេត្តដទៃ ទូទាំងប្រទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ ជាក្រសួងសាម៉ីទទួលខុសត្រូវលើការងារជំរឿននេះ ធ្លាប់បានលើកឡើងប្រាប់ទៅកាន់មន្ត្រីរាជការតាមក្រសួងស្ថាប័ន ទាំងអស់ផ្ដល់កិច្ចសហការ និងត្រូវចូលរួមការងារជំរឿនមន្ត្រីរាជការនេះ។ ឯកឧត្តមបានបញ្ជាក់កុំឱ្យមានការព្រួយបារម្ភ ការធ្វើជំរឿននេះ ពុំមែនជាការវះកាត់មន្ត្រីនោះទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថាការងារជំរឿនមន្ត្រីរាជការ ពិតជាសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើជំរឿននេះ នឹងផ្តល់ជាទិន្នន័យជាក់លាក់មន្ត្រីរាជការបំពេញការងារជាក់ស្ដែងនៅតាមក្រសួងស្ថាប័ន ហើយក៏ជាទិន្នន័យសំខាន់សម្រាប់ការធ្វើផែនការមន្ត្រី រាប់បញ្ចូលទាំងការជ្រើសរើសផងដែរ។
កន្លងទៅកម្ពុជា ធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន ៣លើករួចមកហើយ។ ការធ្វើជំរឿនមន្ត្រីលើកទី ១នៅឆ្នាំ ១៩៩៥ ការធ្វើជំរឿនមន្ត្រីលើកទី ២ធ្វើឡើងនៅឆ្នាំ ១៩៩៩-២០០១ និងការធ្វើជំរឿនមន្ត្រីលើកទី ៣នៅឆ្នាំ ២០១០៕អត្ថបទ៖គឹមហុក






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ