ព័ត៌មាន
ក្រសួងបរិស្ថានកំពុងពិនិត្យសំណាកទឹករកមូលហេតុត្រីងាប់នៅព្រែកត្រែង ក្នុងខេត្តបាត់ដំបង
បន្ទាប់ពីទទួលបានព័ត៌មានថា ត្រីពុលងាប់នៅក្នុងព្រែកត្រែងក្នុងខេត្តបាត់ដំបង មន្រ្តីជំនាញនៃក្រសួងបរិស្ថានបានចុះពិនិត្យ ស្រាវជ្រាវ និងយកសំណាកទឹកមកពិនិត្យនៅក្រសួងបរិស្ថាន ដើម្បីរកមូលហេតុបណ្តាលឱ្យត្រីងាប់នៅក្នុងព្រែកនេះ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២១ខែមេសានេះ បានប្រាប់ BTV មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកព្រែកត្រែង ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថា មានករណីត្រីពុល និងងាប់នៅព្រែកត្រែង។ ក្រុមការងារជំនាញបានចុះពិនិត្យដល់ទីតាំងពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ រកប្រភពបញ្ចេញសំណល់រាវ កន្លែងសង្ស័យ ដែលអាចធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ក្នុងព្រែកត្រែងនេះ។
បន្ទាប់មកនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបន្តចុះពិនិត្យស្រាវជ្រាវ និងបានរកឃើញសំណាកត្រីងាប់មួយចំនួន។ យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែងមានត្រីងាប់ និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចម្ងាយ 600 ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែច្នៃស្វាយចំនួនពីរ។
ឯកឧត្តមបន្តទៀតថា ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូត្រែងនៅឡើយទេ ដោយសារក្រុមហ៊ុនទាំង២ បានរៀបចំឱ្យមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស និងនៅតំបន់រោងចក្រទឹកដែលបានបញ្ចេញមកក្រៅមានពណ៌ថ្លា និងក៏មិនមានក្លិនស្អុយដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រ នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង ដែលស្ថិតក្នុងភូមិសាស្រ្តក្បែរកន្លែងសង្ស័យដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។ តាមការគ្រោងទុកលទ្ធផលនឹងនឹងដឹងក្នុងរយៈពីរ ឬបីទៀត។
គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានដាក់ចេញចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងចំពោះក្រុមហ៊ុន ឧស្សាហកម្ម ឬរោងចក្រណា ដែលបង្កការបំពុលទឹកសាធារណៈឡើយ៕ អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ