ព័ត៌មាន
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យ ១១នាក់ជាសាធារណៈពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទីបី។

នគរបាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានសកម្មភាពវាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA បង្កឡើងដោយក្រុមក្មេងទំនើងនៅចំណុចមុខហាងម៉ាស្សា មយូរ៉ា លើផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១៩ និង៣៧នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនមនុស្ស ១១នាក់ ក្នុងនោះមានជនសង្ស័យម្នាក់បានចូលសារភាពដោយខ្លួនឯង។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ១១នាក់មានឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ឯក សុខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ ប្រុស អាយុ២០ឆ្នាំ ឈ្មោះ នី រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សូរ្យ វិសុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ញ៉ ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ មឿង ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ភឹម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ហូសាន់ សើហ្វីអ៊ី ភេទប្រុស ដោយដកហូតវត្ថុតាងមាន ដុំថ្ម ចំនួន ៤ដុំ ផ្លាកលេខរថយន្ត ១បន្ទះ។
លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ឲ្យដឹងថា ចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងនេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត។ ចំពោះជនសង្ស័យទាំង ១១នាក់ នគរបាលជំនាញការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត