ព័ត៌មាន
សាច់ត្រី បន្លែ និងស៊ុតទា នៅតែបន្តផ្ដល់ជូនយ៉ាងសកម្មចំពោះកងទ័ពជួរមុខ និងពលរដ្ឋភៀសឹកក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ដ្រីទី១កម្ពុជា, ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តសកម្មភាពប្រមូលកសិផលដែលបានដាំដុះក្នុងមូលដ្ឋាន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងជំរំសុវត្ថិភាព និងកងទ័ពវរៈ២៥២ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំលេខ២ ដែកកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសប្រាសាទតាក្របី ចំនួន១០៥០គីឡូក្រាម និងស៊ុតទាចំនួន១៦២០គ្រាប់។
គួរកត់សម្គាល់ផងដែរថា សកម្មភាពប្រមូលផលបន្លែ និងចែកជូនស្បៀងអាហារខាងលើ គឺសម្រេចបានចំនួន២២ លើក រួចមកហើយ សរុបចំនួន ២៧២១០គីឡូក្រាម។ នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរវាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការជំរុញវិស័យកសិកម្មក្នុងស្រុក ឱ្យក្លាយជាបង្អែកស្បៀងដ៏សំខាន់សម្រាប់ជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋក្នុងស្ថានភាពចាំបាច់៕









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣