ព័ត៌មាន
ប្រទេសនូវែលហ្សេឡង់ (New Zealand)និង អាជ្ញាធរជាតិអប្សរា ពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR
នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KING JONATHAN DALE ឯកអគ្គរាជទូតនៃប្រទេសនូវែលហ្សេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) នៅតាមទីតាំងមួយចំនួនដូចជា អគារមជ្ឈមណ្ឌលបកស្រាយព័ត៌មានអង្គរ ស្ថានីយបណ្តុះកូនឈើស្ពានអង្គរ កសិករគំរូនៅភូមិត្រពាំងស្វាយ និងភូមិសណ្តាន់ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនៃទំនប់បុរាណនៅខាងជើងក្រុងអង្គរផងដែរ។
គម្រោង AWR នេះ ទទួលបានជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT)នៃប្រទេសនូវែលហ្សេឡង់ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដោយផ្តោតទៅលើសកម្មភាពការងារសំខាន់ៗចំនួន៥រួមមាន៖ ដូចជា ការងារស្តារហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តបុរាណការងារបណ្តុះបណ្តាលចំណេះដឹងបេតិកភណ្ឌតាមសាលារៀន ការងារបណ្តុះបណ្តាលចំណេះដឹងតាមវត្ដអារាម ការងារកសិកម្មលក្ខណៈគ្រួសារ និងដំណាំកេរដំណែល និងស្ថានីយបណ្តុះកូនឈើ និងផលិតជីកំប៉ុស្ត៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣