ព័ត៌មាន
សាមគ្គីភាពជាតិរឹងមាំនឹងក្លាយជាប្រធានបទ ដើម្បីបំផុសស្មារតីយុវជនក្នុងពាន Soccer League លើកទី៩
ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League រដូវកាលទី៩ នឹងប្រព្រឹត្តទៅ នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដោយមានក្រុមបាល់ទាត់បុរស-នារីចូលរួមសរុបចំនួន ៦៣ក្រុម។
ជាមួយការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះដែរ ឆ្នាំនេះ គណៈកម្មការរៀបចំ បានជ្រើសរើសយកប្រធានបទដ៏សំខាន់មួយ គឺ «សាមគ្គីភាព ជាតិរឹងមាំ» ដើម្បីបំផុតស្មារតីយុវជនចូលរួមលើសពីការលេងកីឡា តែដើម្បីបំផុសស្មារតីសាមគ្គីភាពក្នុងស្រទាប់យុវជន និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីពង្រឹងនូវខឿនការពារជាតិដ៏រឹងមាំ។
ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានឲ្យដឹងថា រយៈពេលជិត ១០ឆ្នាំ នៃដំណើរការប្រកួតពានរង្វាន់ Soccer League បានក្លាយជាគ្រួសារមួយ និងជាវេទិកាមួយ ដើម្បីផ្ដល់ឱកាសដល់យុវជនជាច្រើន បានចូលរួមបង្ហាញសមត្ថភាព ដើម្បីឈានទៅរកចាប់ក្ដីស្រម៉ៃក្លាយជាកីឡាករអាជីព ពោលគឺជាព្រឹត្តិការណ៍ដ៏ធំនេះ ដែលបានរួមចំណែកជួយដល់សង្គមជាតិ ទាំងក្នុងវិស័យកីឡាបាល់ទាត់ និងការបណ្ដុះធនធានមនុស្សក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ។ ហេតុនេះ ទើបឆ្នាំនេះ គណៈកម្មការសម្រេចនឹងរៀបចំដ៏អស្ចារ្យមួយ ក្រោមប្រធានបទ «សាមគ្គីភាពជាតិនឹងរឹងមាំ»។
គួរដឹងថា យោងតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្មីៗ សម្រាប់រដូវកាលទី៩ នៃការប្រកួតពានរង្វាន់ Soccer League ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។ ចំពោះបេក្ខភាពចូលរួមការប្រកួតឆ្នាំនេះដែរ សម្រាប់ផ្នែកបុរស គឺមាន ៥៥ក្រុមចូលរួម និងផ្នែកនារី មាន ៨ក្រុមចូលរួម។
សម្រាប់ប្រាក់រង្វាន់ជ័យលាភី ក្រុមជើងឯកផ្នែកបុរស នឹងទទួលបានពាន អមប្រាក់រង្វាន់ ២៥លានរៀល, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ រីឯផ្នែកនារី ក្រុមជើងឯក ទទួលបាន ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួលបាន ៣លានរៀល ។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់ក្រុម Fair-Play និងពានរង្វាន់ឯកត្តជនជាច្រើនផងដែរ។
សូមរំឮកផងដែរថា កាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍បាល់ទាត់ Soccer League លើកទី៨ គឺមានក្រុមបាល់ទាត់ចូលរួមសរុប ៦៣ក្រុមដូចគ្នា ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងនារី ៧ក្រុម ។ ជាលទ្ធផលក្រុមបាល់ទាត់អាណាចក្របៃតង់ បានគ្រងជើងឯកផ្នែកបុរស និងក្រុមបាល់ទាត់សូភីណាអេហ្វស៊ី បានគ្រងជើងឯកផ្នែកនារី៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣