ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង
មណ្ឌលគិរី-ស្ទឹងត្រែង៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣–២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់–ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង នៅតាមបណ្តោយខ្សែក្រវាត់ព្រំដែនកម្ពុជា–វៀតណាម និងកម្ពុជា–ឡាវ។
គម្រោងទី១៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៤៥ម ទទឹង ៨ម ស្ថាបនាលូប្រអប់បង្កប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៣កន្លែង លូមូលមុខពីរចំនួន ៤កន្លែង និងលូមូលមុខមួយចំនួន ៧កន្លែង ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា–វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងគម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ៤កន្លែង ប្រវែងសរុប ១៥៣ម៉ែត្រ ទទឹង ៨ម៉ែត្រ (១៨ម៉ែត្រ ចំនួន ១កន្លែង ៣០ម៉ែត្រ ចំនួន ១កន្លែង ៤៥ម៉េត្រ ចំនួន ១កន្លែង និង៦០ម៉េត្រ ចំនួន ១កន្លែង) សំណង់ស្ទាក់ទឹកចំនួន ១កន្លែង លូប្រអប់បង្កប់មុខបីចំនួន ៥កន្លែង លូប្រអប់បង្កប់មុខពីរចំនួន ៧កន្លែង និងលូមូលចំនួន ១០៤កន្លែង ស្ថិតនៅលើខ្សែក្រវាត់ព្រំដែនកម្ពុជា–ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពីឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង និងភាគីអ្នកទទួលការ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ចប់សុពលភាពការងារដោយរក្សាបាននូវគុណភាព និងសោភ័ណភាពល្អ ៕ អត្ថបទ បាន សុខរិទ្ធិ



















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ