ព័ត៌មាន
កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ
ទីបំផុតប្រទេសកម្ពុជាសម្រេចបានតាមការគ្រោងទុករបស់ខ្លួន ហើយ ដោយបានក្លាយជាប្រទេសដំបូងគេ ផងដែរនៅក្នុងចំណោមប្រទេសស្ថិតនៅមហានុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការ យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ ដោយគិតចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៥រហូតដល់ សព្វថ្ងៃនេះកម្ពុជាលែងមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតហើយ។ នេះបើតាមការបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសាលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ» ដែលធ្វើឡើងនាថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ឆ្នាំ២០២៥កន្លងមកនេះកម្ពុជាបានបោះជំហានទៅមុខគួរជាទីមោទនៈ និងអបអរសាទរក្រៃលែងដោយសម្រេចបានយ៉ាង ពេញលេញលើគ្រប់គោលដៅគន្លឹះរបស់ «ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេស កម្ពុជាឆ្នាំ២០១១-២០២៥ ព្រមទាំងមិនមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីក្នុងប្រទេសកម្ពុជានោះទេ គិតចាប់ ពីត្រីមាសឆ្នាំ២០២៥ ហើយក៏មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នេះដែរ រាប់ចាប់ពីឆ្នំា២០១៨ រហូតដល់បច្ចុប្បន្ននេះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាគឺជាប្រទេសដំបូងគេនៅក្នុងចំណោម ប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិលុបបំ បាត់ជំងឺគ្រុនចាញ់តាមផែនការ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ពិតជាគំ រូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្រ្តជាតិ ជាត្រីវិស័យច្បាស់លាស់ត្រឹមត្រូវ ដែល យើងត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀតប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្តក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបទទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈប្តេជ្ញារួមគ្នាបង្ការ ទប់ ស្កាត់ និងធានាថាជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ គិតចាប់ពីឆ្នាំ២០២៦ទៅឆ្នាំ ២០៣៥ ព្រមទាំងបង្ការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់នាំចូលពីបណ្តាប្រទេស ផ្សេងទៀត ដែលមានជំងឺគ្រុនចាញ់នៅឡើយ។ តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា យើងប្តេជ្ញាថែរក្សាសមិទ្ធផល«កម្ពុជាគ្មានជំងឺគ្រុនចាញ់» ដែលជាជោគជ័យជាប្រវត្តិសាស្រ្តឲ្យស្ថិតស្ថេរជា និរន្តរ៕
អត្ថបទ បាន ចក់

-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ