ព័ត៌មាន
សម្ដេចធិបតីឱ្យសិក្សាផ្នែកច្បាប់ដាក់ទោសក្មេងទំនើង ទៅអនុវត្តទោសបម្រើការងារនៅសមរភូមិមុខ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សិក្សាផ្លូវច្បាប់ ដើម្បីយកក្មេងទំនើងអុកឡុកក្នុងសង្គម ទៅបម្រើឲ្យសកម្មនៅសមរភូមិមុខ ដូចជាការសំណង់ ធ្វើផ្លូវ ឬធ្វើលេនដ្ឋានជាដើម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានលើកឡើងថា បច្ចុប្បន្នសកម្មភាពក្មេងទំនើងមានការកើនឡើងច្រើន ដូច្នេះ សម្ដេចធិបតី បន្តដាក់បទបញ្ជាដល់បណ្ដាគណៈបញ្ជាឯកភាពរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធានការតឹងរឹងលើការបង្ក្រាបក្មេងទំនើង និងសិក្សាផ្នែកច្បាប់លើការចង់កាតព្វកិច្ចចំពោះឪពុកម្ដាយ និងអ្នកអាណាព្យាបាលត្រូវទទួលខុសត្រូវលើរឿងនេះ ខណៈក្មេងទំនើងមួយចំនួនជាកូនមន្រ្ដី ឬអ្នកធំ។
សម្ដេចធិបតី បានបញ្ជាក់ថា «ចំពោះក្មេងទំនើង ដែលតដៃជាមួយសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់ទោសទណ្ឌឲ្យតឹងមែនទែន ព្រោះសមត្ថកិច្ចចុះអនុវត្ដការងារ មិនត្រូវខ្លាចក្មេងទំនើងទេ ប៉ុន្ដែក្មេងទំនើងត្រូវ គ្រាន់តែឃើញអាវសមត្ថកិច្ច គឺត្រូវខ្លាច និងគោរព»។
បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មន្រ្ដីអនុវត្ដច្បាប់ត្រូវមានច្បាប់ការពារ ហើយមានសិទ្ធិអំណាចក្នុងការអនុវត្ដ ដើម្បីឲ្យអ្នកល្មើសច្បាប់ខ្លាច ហើយអ្នកល្មើសច្បាប់តដៃធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់វិធានការឲ្យតឹងជាទីបំផុត ដោយគ្មានការយោគយល់នោះឡើយ។
បើតាមការឱ្យដឹងពីសម្ដេចធិបតី កាលពីពេលថ្មីៗនេះ អធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើង ចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ នាយនគរបាលដែលរងរបួស ពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ចូនទៅព្យាបាលប្រទេសវៀតណាម៕











-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន