ព័ត៌មាន
ស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង នោះឡើយ ។
បទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង ស្របពេលដែលមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនបរទេស ជាជនជាតិជប៉ុន០២នាក់ បានបាត់លុយចំនួន២ពាន់ដុល្លារ ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គ្រាដែលពួកគេទាំង០២ បានចូលទៅម៉ាស្សានៅទីនោះ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាឲ្យនគរបាលជំនាញ អធិការខណ្ឌទាំង១៤ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាពពិនិត្យ និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់ពីអត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអាជីវកម្មទាំងមូលឲ្យបានច្បាស់លាស់ ដើម្បីឲ្យម្ចាស់អាជីវកម្មត្រូវចូលរួម ក្នុងការថែរក្សាសន្តិសុខ សុខវត្ថិភាព និងទ្រព្យជូនភ្ញៀវអន្តរជាតិ ដែលចូលមកលេងប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ករណីសមត្ថកិច្ចបានរកឃើញថា អ្នកគ្រប់គ្រងទីតាំងនោះបានអនុញ្ញាតឲ្យបុគ្គលិកខ្លួន ប្រព្រឹត្តិអំពើទុច្ចរិតណាមួយ ដែលនាំបង្កឲ្យមានអំពើអសន្តិសុខ ឬខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនានោះ នោះអ្នកគ្រប់គ្រងទីតាំង និងអ្នកដែលបានប្រព្រឹត្តិ គឺនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ៕ លីហេង




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣