ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមគម្រោងស្តីពីការគិតគូរពីសុខមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ (MCS.H+) ដែលតែងតែយកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេច និងបានចូលរួមគាំទ្រថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប នៅគ្រប់ពេលវេលា ហើយកន្លងមកអនុវត្តបានចំនួន ១១២ ករណី រួមមាន ការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព/បិតុភាព កំពុងព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាក។
ឯកឧត្តមថ្លែងថា នាថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានគិតគូរមួយកម្រិតទៀត ក្នុងការចូលរួមរែកបន្ទុកមួយផ្នែកលើតម្រូវការផ្នែកសុខភាពមូលដ្ឋាន ដោយផ្តោតលើការពិនិត្យតាមដានសុខភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រោមកិច្ចសហការរវាង MCS.H+ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA UYFC)។ ចេញពីមូលដ្ឋានជាលើកដំបូងនេះ ក្រសួងនឹងបន្តគិតគូរជាបន្តបន្ទាប់ ក្នុងការរៀបចំជារៀងរាល់ឆ្នាំទៅមុខទៀត ដើម្បីលើកកម្ពស់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យកាន់តែប្រសើរ។
ឯកឧត្តម បន្តថា ដំណើរការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងបន្តទៅមុខយ៉ាងស្វាហាប់ ជាជំហានៗដ៏រឹងមាំ ដោយមានសមិទ្ធផលជាក់ស្តែងកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ ដំណើរការដ៏វែងឆ្ងាយឆ្ពោះទៅមុខក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ពឹងផ្អែកយ៉ាងសំខាន់លើសុខភាព និងសុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីម្នាក់ៗ ដែលជាប្រតិបត្តិករផ្ទាល់ និងកម្លាំងស្នូលដ៏សំខាន់របស់រាជរដ្ឋាភិបាល។
ឯកឧត្តមថ្លែងថា៖ ខ្ញុំនៅតែចងចាំជានិច្ច នៅពេលដំបូងដែលខ្ញុំបានចូលបំពេញការងារនៅក្រសួងមុខងារសាធារណៈ ដែលពិតជាបានយល់ច្បាស់ និងសូមវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈ ភាពទទួលខុសត្រូវ និងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ដែលបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលសំខាន់បំផុតគឺការសម្រេចលទ្ធផលជាក់ស្តែងក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។
ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ DA UYFC ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ចំនួន ៩កញ្ចប់សេវា ព្រមទាំងបានចែករំលែកអំពីការសង្គ្រោះជីវិតបឋមនៅក្នុងថ្ងៃនេះ។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ