ព័ត៌មាន
ក្រសួងការពារជាតិ កែសម្រួលការហ្វឹកហ្វឺនកងទ័ពតាមបែបទំនើបកម្ម និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង
ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៦ តាមរយៈគណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនគ្រឹះស្ថានសិក្សាយោធាឱ្យបានសមស្របតាមបែបទំនើបកម្ម និងមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង ក៏ដូចជាស្របតាមរចនាសម្ព័ន្ធរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានគ្រឹះស្ថានហ្វឹកហ្វឺនយោធា វិទ្យាស្ថាន និងសាលាទ័ពជំនាញ ជាដើម។
នៅក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែមេសា នេះ បានឲ្យដឹងថា ដើម្បីអនុវត្តផែនការហ្វឹក ហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្សឲ្យជោគជ័យ ជាពិសេសធ្វើឲ្យយោធាគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបានល្អប្រសើរ ក្រៅពីការកែសម្រួលប្រព័ន្ធហ្វឹកហ្វឺន ក្រសួងការពារជាតិ បានជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ តាមបណ្ដាគ្រឹះស្ថានសិក្សាយោធា អង្គភាព តាមសេចក្តីត្រូវការ របស់កងយោធពលខេមរភូមិន្ទ ដោយយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ។
របាយការណ៍បន្តថា បន្តយកចិត្តទុកដាក់កសាងពង្រឹង និងអភិវឌ្ឍមូលដ្ឋានគ្រឹះស្ថានសិក្សាយោធា ឲ្យមានទីតាំងសមស្រប ដើម្បីឆ្លើយតបតាមការវិវត្តន៍ប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន, បន្តយកចិត្តទុកដាក់កសាងប្រភពយោធាចារ្យ ឲ្យមានសមត្ថភាពគ្រេប់គ្រាន់ ក្នុងការបំពេញភារកិច្ច តាមវិទ្យាសាស្ត្រទំនើប និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេង បំពេញបន្ថែមតាមសេចក្តីតម្រូវការជាក់ស្ដែង ។ ត្រូវប្រមូលផ្ដុំហ្វឹកហ្វឺនដល់ពលទាហានថ្មី ដែលបានជ្រើសរើសបញ្ចូលបំពេញក្របខ័ណ្ឌ ក្នុងអង្គភាពនីមួយៗ នៃក្រសួងការពារជាតិ ខណៈឆ្នាំ២០២៦នេះ កម្ពុជាក៏នឹងអនុវត្តកាតព្វកិច្ចយោធា ចំពោះយុវជនចាប់ពីអាយុ១៨ឆ្នាំ ទៅដល់២៥ឆ្នាំផងដែរ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដឹកនាំការងារ បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានថ្លែងថា អ្នកពាក់ព័ន្ធបានរៀបចំផែនការបន្ថែម អំពីការហ្វឹកហ្វឺនយោធានេះ ឲ្យកាន់តែមានប្រសិទ្ធភាពជាតិមុន ហើយចំគោលដៅ ព្រោះការងារហ្វឹកហ្វឺន គឺមានសារសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ ។
នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនានា កាលពីឆ្នាំ២០២៥ លើការ ងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលយោធិន ក្នុងការងារគាំទ្រដល់សមរភូមិមុខ ជាមួយនឹងការជឿជាក់ថា នៅឆ្នាំ២០២៦នេះ ការងារហ្វឹកហ្វឺន កាន់តែមានភាពល្អប្រសើរ និងសមត្ថភាពខ្ពស់។
គួរបញ្ជាក់ថា លទ្ធផលការងារហ្វឹកហ្វឺន ឆ្នាំ២០២៥ ក្នុងនោះបរិមាណការងារហ្វឹកហ្វឺនតាមស្ថាប័ន គ្រឹះស្ថានសិក្សាយោធា និងបណ្ដាអង្គភាពហ្វឹកហ្វឺន សម្រេចបានតាមផែនការឆ្នាំ សរុបរួមចំនួន ៣២៦វគ្គ ស្មើនឹង ២៧ ៤០៤នាក់ និងហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌចំនួនជាង ៩ពាន់នាក់ បានចាត់តាំងហ្វឹកហ្វឺននៅនឹងកន្លែង ហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺអប់រំច្បាប់ផ្សេងៗ សរុបចំនួន ១០ ២២៩លើក ស្មើនឹង ២៤៤ ៧០៣នាក់ ៕អត្ថបទ បាន សុខរិទ្ធិ






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប