ព័ត៌មាន
កម្មករនិយោជិត រីករាយចំពោះការយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អសម្រាប់ពួកគេ
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី២៣ ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ។ ជាមួយគ្នានេះ កម្មកររោងចក្រ បានអរគុណដល់រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដែលយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អ មានសុវត្ថិភាព និងមានផាសុកភាពដល់ពួកគេ។
កម្មករនិយោជិតបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសានេះ បានប្រាប់BTVថា កន្លងទៅ និងបច្ចុប្បន្ន ថៅកែរោងចក្រ បានគោរពតាមច្បាប់ការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ការបើកប្រាក់បៀវត្សទៀងទាត់ ប្រាក់ថែមម៉ោង ថ្លៃអាហារប្រចាំថ្ងៃ និងមានគ្រូពេទ្យប្រចាំការនៅក្នុងរោងចក្រ ជាដើម។ ជារួម បរិយាកាសការងារមានស្ថានភាពល្អ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវការងារសំខាន់ៗចំនួន៧ចំណុច ដែលក្នុងនោះរួមមាន៖ទី១. ព្រះរាជាណាចក្រកម្ពុជាមានច្បាប់ជាតិ អន្តរជាតិ និងបទដ្ឋានគតិយុត្ត ទី២. ការត្រួតពិនិត្យ និងការអនុវត្តច្បាប់ ទី៣. ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដល់កម្មករ និយោជិត ពីសុវត្ថិភាព និងសុខភាពការងារ ទី៤. ប្រព័ន្ធគាំពារសង្គម ទី៥. បន្តកែលម្អលក្ខខណ្ឌការងារឲ្យកាន់តែល្អប្រសើរ ទី៦. ការសហការជាមួយដៃគូជាតិ និងអន្តរជាតិ និងទី៧. ការឆ្លើយតបបន្ទាន់ និងការការពារ។
ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកអាណិត្តនេះ នៅតែបន្តយកចិត្តទុកដាកខ្ពស់ចំពោះសុខសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត។
គួរបញ្ជាក់ដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា មានចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួនជាង៤ម៉ឺនទីតាំង ដែលមានកម្មករ និយោជិត សរុបកើនឡើងដល់ប្រមាណជាង២,៣លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល