ព័ត៌មាន
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយរំលេចពីតួនាទីកម្មសិទ្ធិបញ្ញាក្នុងវិស័យកីឡា
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំង វិស័យកីឡា។ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំនេះ មានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ជាច្រើន។
ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ហាពិភពលោកនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីកាន់តែសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំងវិស័យកីឡា។ កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់ ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត ជំរុញការវិនិយោគ និងធានាថា កីឡានឹងបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក។
ឯកឧត្តម ថ្លែងទៀតថា កម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃវិស័យកីឡាសម័យទំនើប រាប់ចាប់តាំងពីសិទ្ធិផ្សាយបន្តផ្ទាល់ ការផលិតមាតិកាឌីជីថល រហូតដល់ការការពារពាណិជ្ជសញ្ញា (ម៉ាក) គំនូរឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាដើម។ ការពង្រឹងប្រព័ន្ធទាំងនេះមានសារសំខាន់ក្នុងការលើកកម្ពស់ឱ្យសហគ្រាស និងនវានុវត្តន៍ករ អាចប្រកួតប្រជែងបាន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារសកល។
ដោយឡែក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប) បានថ្លែងថា ការរៀបចំ ប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះគឺផ្សារភ្ជាប់ទៅភាពរីកចម្រើនក្នុងវិស័យកីឡារបស់កម្ពុជា ហើយកីឡាបានវិវត្តន៍លើសពីប្រកួតប្រជែងនៅត្រឹមតែកម្លាំងកាយ និងទេពកោសលរបស់តួអង្គនិមួយៗ។ ជាក់ស្តែង នាពេលពបច្ចុប្បន្ន កីឡាបានវិវត្តន៍ទៅជាប្រព័ន្ធអេកូឡូស៊ីសកលមួយដែលជំរុញឱ្យមាននវានុវត្តន៍ និងភាពច្នៃប្រឌិត និងតម្លៃនៃពាណិជ្ជកម្មកាន់តែខ្ពស់ឡើង ដូច្នេះហើយ កម្មសិទ្ធិបញ្ញា បានដើរតួនាទីយ៉ាងសំខាន់ក្នុងទិសដៅនៃការផ្លាស់ប្តូរនេះ។
កម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីគាំទ្រការច្នៃប្រឌិត និងអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើឌីជីថលូបនីយកម្មសេវាកម្មសិទ្ធិបញ្ញា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាជន្ទល់ ដើម្បីទ្រទ្រង់កំណើនជំរុញដោយនវានុវត្តន៍។ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃកម្មសិទ្ធិបញ្ញាក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍៕
អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត