ព័ត៌មាន
មន្រ្តីក្រសួងបរិស្ថានបានធ្វើការល្បាតចំនួន ៨៤លើក និងបង្រ្កាបបទល្មើសបានចំនួន២៧ករណី ក្នុងខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅឧទ្យានជាតិជូរភ្នំក្រវាញ
ក្រុមការងារគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលរួមមានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កោះកុងនិងខេត្តព្រះសីហនុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការដៃគូ ធ្វើការល្បាតបានចំនួន ៨៤លើក និងបានបង្រ្កាបបទល្មើសធនធានធម្មជាតិ ចំនួន២៧ករណី ក្នុងនោះមានបទល្មើសព្រៃឈើចំនួន១៧ករណី បទល្មើសសត្វព្រៃចំនួន៨ករណី និងបទល្មើសទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន២ករណី ក្នុងខែមីនា ឆ្នាំ២០២៦។
ក្រុមការងារ បានចាត់វិធានការបំពេញកំណត់ហេតុអញ្ញាតជន ចំនួន២៧ករណី និងរឹបអូសវត្ថុតាងចាប់យក មករក្សាទុកជាបណ្ណោះអាសន្ន នៅតាមស្នាក់ការល្បាតរបស់ខេត្តនីមួយៗ ក្នុងនោះមានកាំភ្លើងកែច្នៃ ចំនួន៧ ដើម អន្ទាក់ចំនួន ១៧៨ខ្សែ រុះរើជំរុំតង់របស់ជនល្មើសបានចំនួន ១១ តង់ លែងសត្វជាប់អន្ទាក់ចំនួន១ក្បាល ពន្លត់ភ្លើងឆេះព្រៃបានចំនួន០,៣៨ ហិកតា និងបានឃ្លុំដីដែលបានកាប់រានទំហំ ១,៨៤ ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារគម្រោងកម្មវិធីការពាររព្រៃឈើតំបន់ជួរភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងបង្កើនសកម្មភាពល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ទៅបីជាមានការជួបបញ្ហាប្រឈមមួយចំនួន ដូចជាការលួចចូលកាត់ និងដឹកជញ្ជូនឈើទ្រង់ទ្រាយតូចៗ នៅតិចតួច ការលួចឆ្ការ ដុត រុករាន ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិពីជនខិលខូច និងការប្រើប្រាស់អាវុធកែច្នៃនៃជនល្មើសមានខ្លះទៀតនៅឡើយ៕









-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន16 hours agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ