ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ ប្រទេសចិន
នៅក្នុងការបំពេញទស្សនកិច្ចក្នុងប្រទេសចិន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានដឹកនាំប្រតិភូ អញ្ជើញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅទីក្រុងស៊ាងហៃ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ វេទិកានេះ គឺយើងផ្ដោតទៅលើការកសាងសមត្ថភាព លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកសាងទីក្រុងដែលមានការបញ្ចេញកាបូនតិច។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមចែករំលែក អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះកម្ពុជាបានបន្តដើរតួយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបរិស្ថាន ជាមួយអាស៊ាន និងចិន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ជាពិសេសលើការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣