ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់នាំយកទៅចែកជូនបន្តដល់ វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌ សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃ ខណៈអំណោយដែលបងប្អូនសប្បុរសជននានា បន្តផ្តល់ជូនដល់វីរកងទ័ពតាមរយៈកងពលតូចដឹក ជញ្ជូនលេខ៩៩នេះមានដូចជាទឹកសុទ្ធ ,នំបន្លែ, កាហ្វេ, ត្រីខ, ខ្ទឹមបារាំង, ខ្ទឹមនិងថវិកាមួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន បានថ្លែងថា សកម្មភាពដ៏សប្បុរសរបស់បងប្អូនប្រជាពលខ្មែរមកពីគ្រប់ទិសទីនាពេលនេះ គឺជាសក្ខីភាពនៃ ទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច។ លោកឧត្តមសេនីយ៍បានលើកឡើងទៀត ថារាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍បានបន្ថែមទៀតថា ការឧបត្ថម្ភនេះ មិនត្រឹមតែជាការជួយសម្រួលដល់ជីវភាពកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិផងដែរ៕



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល