ព័ត៌មាន
ប្រធានអាស៊ាន ប្តេជ្ញាចិត្ត សម្របសម្រួលក្រុម AOT តាមដានពិនិត្យស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ
លោកជំទាវរដ្ឋមន្ត្រី Lazaro ប្រធានអាស៊ាន បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តចំពោះតួនាទីរបស់ហ្វីលីពីនជាអ្នកដឹកនាំ ការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកជំទាវ Maria Theresa P. Lazaro រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន។
លោកជំទាវរដ្ឋមន្ត្រី Lazaro បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តចំពោះតួនាទីរបស់ហ្វីលីពីនជាអ្នកដឹកនាំ ការសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានពិនិត្យស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។ លោកជំទាវក៏បានផ្តល់កិច្ចសម្របសម្រួលរបស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ដើម្បីផ្តល់ ជាវេទិកាស្ថាបនាសម្រាប់ប្រទេសសមាជិកអាស៊ានក្នុងការស្វែងរកដំណោះស្រាយមួយយូរអង្វែង និងប្រកបដោយ សន្តិវិធីសម្រាប់បញ្ហាដែលកំពុងកើតមានឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសហ្វីលីពីន ក្នុងនាម ជាប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការសម្របសម្រួលដល់ការសន្ទនាក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដើម្បី ស្វែងរកដំណោះស្រាយ និងសន្តិភាពយូរអង្វែងចំពោះស្ថានភាពព្រំដែនបច្ចុប្បន្នរវាងកម្ពុជា និងថៃ។
រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងឯកភាព មជ្ឈភាពរបស់អាស៊ាន និងការចូលរួមចំណែក ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធ និងស្មារតីសាមគ្គីភាពដ៏រឹងមាំ របស់ប្រទេសទាំងពីរ ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តចូលរួមគាំទ្រដល់បុព្វហេតុ សន្តិភាព និងសន្តិសុខក្នុងតំបន់៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល