ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ មានប្រសាសន៍ណែនាំជូនអង្គប្រជុំ ក្រៅពីការងារកែទម្រង់រដ្ឋបាលសាធារណៈដែលបានអនុវត្តយ៉ាងសកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់សហការីទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាពចំនួន ៣ លើមុខងារស្នូល រួមមានការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ការធានាអត្ថប្រយោជន៍ជូនមន្ត្រី និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទាក់ទងនឹង ការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍ និងជំរុញការគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធឌីជីថល។ ទន្ទឹមនឹងនេះ ត្រូវរៀបចំកែសម្រួល និងដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ការផ្តល់សេវារបស់ក្រសួងមុខងារសាធារណៈជូនដល់មន្ត្រី។ បន្ថែមពីនេះ ត្រូវបន្តសម្របសម្រួលរៀបចំឱ្យមានអភិក្រមការងារច្បាស់លាស់សម្រាប់អង្គភាពនៅតាមក្រសួង-ស្ថាប័ន ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រី ព្រមទាំងពង្រឹងកិច្ចការគោលនយោបាយមុខងារសាធារណៈផងដែរ។
លើការងារ ធានាអត្ថប្រយោជន៍ជូនមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី បានណែនាំឱ្យធានានូវការបើកផ្តល់បៀវត្ស ជូនមន្ត្រីរាជការឱ្យបានទៀងទាត់ពេលវេលា។ ក្រសួងនឹងបន្តអនុវត្តការកែទម្រង់បៀវត្ស ដោយពិនិត្យលើទំហំសមស្របនៃចំនួនមន្ត្រី លទ្ធភាពទ្រទ្រង់នៃថវិកាជាតិ ផលិតភាពការងារ សមិទ្ធកម្មជាក់លាក់ និងគ្រប់គ្រងបម្រែបម្រួលស្ថានភាពរដ្ឋបាលមន្ត្រីឱ្យបានល្អប្រសើរ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញឱ្យរៀបចំការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីឱ្យស្របតាមតម្រូវការការងារ និងជាពិសេសត្រូវសិក្សារៀបចំ «យន្តការដោះស្រាយវិវាទមន្ត្រី»។ យន្តការនេះត្រូវរៀបចំឡើងឱ្យមានភាពច្បាស់លាស់ អាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយរាល់វិវាទពាក់ព័ន្ធនឹងមន្ត្រី តាមរយៈអគ្គាធិការដ្ឋាន។
ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារត្រូវបញ្ចប់ការរៀបចំសេចក្តីព្រាងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានលើកិច្ចការមុខងារសាធារណៈ (ACCSM) និង ACCSM+3 សម្រាប់ឆ្នាំ២០២៦-២០៣០ រួមទាំងក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ ការរៀបចំនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុនពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៅដើមខែសីហា ខាងមុខនេះ។










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦