ព័ត៌មាន
គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយ លោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនេះ មានការចូលរួមអមដំណើរពី កងទ័ពជើងទឹកអង់គ្លេស អនុព័ន្ធយោធាអង់គ្លេស រួមទាំង មន្ត្រីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។
បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា HMS Tamarនេះបានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម ដែល ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអង់គ្លេស និងកម្ពុជា។
បើតាមផេករបស់ស្ថាទូតអង់គ្លេសបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់នាវាល្បាតនេះ គឺជា ដំណើរទស្សនកិច្ចមួយដែលបង្ហាញពីជំហានបន្ទាប់នៅក្នុងទំនាក់ទំនងការពារជាតិ ដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ស្ថានទូតបានបញ្ជាក់ទៀតថា ការដាក់ពង្រាយនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវ សមុទ្រជាក់ស្តែង ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់អង់ គ្លេសចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
ស្ថានទូតបានបញ្ជាក់ទៀតថា ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួច ដែលបានមកទស្សនកិច្ចមូលដ្ឋានជើងទឹករាម ចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ ២០២៥មក ហើយវត្តមានរបស់នាវា HMS Tamarនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើក ចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹកអង់គ្លេស និងកម្ពុជាជាដើម។


















-
កីឡា1 week agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន4 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
ព័ត៌មាន6 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន3 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា4 days agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
កីឡា1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីចងចាំជនភៀសសឹក គឺជាគោលបំណងធំ នៃការប្រកួតបាល់ទាត់សប្បុរសរបស់ក្រុម សសយក អលស្ដារ
-
កីឡា1 week agoសិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី
-
ព័ត៌មាន4 days agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ