ព័ត៌មាន
កម្ពុជានាំចេញសំបកកង់រថយន្តកើនដល់ជាង ១,២០០លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែ
ភ្នំពេញ៖ ការនាំចេញសំបកកង់រថយន្តរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កើនឡើង ៦៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះគឺបានបង្ហាញពីកំណើនដ៏រឹងមាំ បើទោះបីជា ឧស្សាហកម្មនេះ ទើបតែបានលេចឡើងក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្តមានតម្លៃជាប្រាក់ចំនួន ១,២៦២ លានដុល្លារអាមេរិក កើនឡើង ៥០២ លានដុល្លារអាមេរិ ឬស្មើនឹង ៦៦,០៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានចំនួន ៧៦០លានដុល្លារអាមេរិក។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការនាំចេញសំបកកង់រថយន្ត បានបង្ហាញឱ្យឃើញថា ឧស្សាហកម្មសំបកកង់រថយន្តរបស់កម្ពុជាត្រូវបានទទួលស្គាល់នៅលើទីផ្សារពិភពលោក ដែលមានចំណែកទីផ្សារប្រមាណ ៥,៩៧ ភាគរយនៃការនាំចេញសរុប។
ចំណែក លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវសំបកកង់រថយន្តម៉ាក សៃលុន នៅកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ ក្រុមហ៊ុនលោកបាននាំចេញសំបកកង់រថយន្តទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៤លានគ្រាប់ កើនឡើង ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន១០លានគ្រាប់។ គ្រាន់តែក្រុមហ៊ុន សៃលុន មួយបាននាំចេញសំបកកង់រថយន្ត សម្រេចបានទឹកប្រាក់សរុបជាង ៦០០ លានដុល្លារអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃការនាំចេញសរុប។
លោក បន្ថែមទៀតថា មកដល់ពេលនេះ សំបកកង់រថយន្តផលិតដោយក្រុមហ៊ុនលោកបាននាំចេញទៅកាន់ ៨៤ ប្រទេសនៅលើពិភពលោក ក្នុងនោះ ទីផ្សារថ្មីៗ មានចំនួន ២៥ ប្រទេស រួមមាន ស៊ុយអែត (ធំជាងគេ) ប៊ុលហ្គារី ន័រវែស អេស្តូនី ដែលជាទីផ្សារចម្បងជាងគេក្នុងចំណោម ២៥ប្រទេស។ ចំណែកទីផ្សារដែលមានស្រាប់ រួមាន សហរដ្ឋអាមេរិក, កាណាដា, បារាំង, ប្រស៊ីល, អ៊ីតាលី, អូស្រាលី, និងប្រទេសផ្សេងៗជាច្រើនទៀត។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា កម្ពុជានាំចេញសំបកកង់បានប្រមាណ ១,៣៨០ លានដុល្លារ ក្នុងឆ្នាំ២០២៥ កើន ៥៧.៨៦% ពីប្រមាណ ៨៧៤លានដុល្លារក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តយ៉ាងតិច ៨ កំពុងប្រតិបតិការ និងបានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកចំនួន ១៦០,០០០តោន ក្នុង១ឆ្នាំ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន៕អត្ថបទ៖ ធូ វិរៈ





-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ