ព័ត៌មាន
ACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
អង្គភាពប្រឆាំអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៦នេះ បានទទួលសម្ភារៈកុំព្យូទ័រសមត្ថភាពខ្ពស់ ដែលជាអំណោយរបស់ស្ថានទូតសាធារណរដ្ឋប្រជានិតចិនប្រចាំប្រទេសកម្ពុជា។
ពិធីនេះប្រគល់-ទទួល រៀបចំធ្វើឡើងនៅអង្គភាពប្រឆាំងអំពើរពុករលួយ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម វ៉ាង វិនពីន(wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជានិតចិនប្រចាំប្រទេសកម្ពុជា។
នៅក្នុងពិធី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា ស្របពេលដែលបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានភាពស្មុគស្មាញ នឹងពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង ស្ថាប័នប្រឆាំងអំពើពុករលួយចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងឧបករណ៍ស៊ើបអង្គេតរបស់ខ្លួនជាប្រចាំ។ គ្រឿងបរិក្ខារផ្នែករឹង ឯកទេស និងសម្ភារៈសមត្ថភាពខ្ពស់ ដែលស្ថានទូតចិនប្រចាំប្រទេសកម្ពុជាផ្តល់ជូនមកនៅពេលនេះ គឺជាការរួមចំណែកដ៍ថ្លៃថ្លា នឹងជួយលើកកម្ពស់យ៉ាងសំខាន់ ដល់សមត្ថភាពប្រតិបត្តិការរបស់ACU ជាពិសេសលើផ្នែកកោសល្យវិច័យឌីជីថល ការគ្រប់គ្រង់សំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក និងការវិភាគទិន្នន័យ។ សមត្ថភាពដែលត្រូវបានពង្រឹងទាំងនេះ នឹងអនុញ្ញាតឱ្យACU អាចទប់ស្កាត់ រកឱ្យឃើញ និងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព នៅក្នុងបរិបទឌីជីថលដែលកាន់តែមានការវិឌ្ឍទៅមុខជានិច្ច។
ឯកឧត្តម វ៉ាង វិនពីន(wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជានិតចិនប្រចាំប្រទេសកម្ពុជា បានថ្លែងដែរថា ការផ្តល់ជំនួយសម្ភារៈការិយាល័យដល់អង្គភាពប្រឆាំងអំពើពុករលួយ មានគោលដៅដំណើរSoftware ជំនាញឌីជីថល និងការកសាងទិន្នន័យឡើងវិញឱ្យកាន់តែមានភាពល្អប្រសើរពាក់ព័ន្ធនឹងអំពើពុករលួយ។ ឯកឧត្តម វ៉ាង វិនពីន ជឿជាក់ថា សម្ភារៈទាំងនេះនឹងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងចំគោលដៅ ដើម្បីដើរតួនាទីយ៉ាងពិតប្រាកដ ក្នុងបុព្វេហេតុប្រឆាំងអំពើពុករលួយនៅកម្ពុជា។
គួរបញ្ជក់ដែរថា សំភារៈបច្ចេកទេសដែលជាអំណោយរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជានិតចិនប្រចាំប្រទេសកម្ពុជាផ្តល់ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ មានដូចជា៖កុំព្យូទ័រជាង២០គ្រឿង និងម៉ាស៊ីនមេដែលមានកម្លាំងពិសេសអាចផ្ទុកឯកសារបានច្រើន និងមានលក្ខណៈពិសេសផ្សេងៗទៀត។អត្ថបទ៖ទូច សោភ័ណ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣