ព័ត៌មាន
ក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
នៅក្នុងពេលអនុញ្ញាតិឱ្យ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF (Regional Director, Southeast Asia World Wildlife Fund for Nature) និងប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងផែនការបន្ត ក្នុងការការពារធនធានធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការកសាងភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការចូលរួមជំរុញការអភិវឌ្ឍន៍ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះគម្រោងដាំស្មៅយក្ស នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ កាត់បន្ថយការចូលកាប់ព្រៃឈើខុសច្បាប់ ផ្តល់ជម្រើសថាមពលស្អាត សម្រាប់រោងចក្រសហគ្រាស ជំនួសឱ្យការដុតអុស និងធ្យូង ដែលកន្លងមកបានដាក់សម្ពាធលើឈើធម្មជាតិ និងជួយដល់បរិស្ថានយ៉ាងប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ថ្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ អង្គការដៃគូ សមាគម សង្គមស៊ីវិល រួមទាំងអ្នកស្រឡាញ់បរិស្ថាន ដើម្បីជំរុញការអភិរក្សបរិស្ថាន ការការពារធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ លើគម្រោងសហការ ក្នុងការដាំដើមឈើ ស្តារព្រៃលិចទឹក នៅក្នុងតំបន់បឹងទន្លេសាប ដើម្បីការពារ និងថែរក្សាបរិស្ថាន ជុំវិញបឹងទន្លេសាប ព្រមទាំងទប់ស្កាត់ការបាត់បង់ ធនធានធម្មជាតិ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ · ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមអំពីសារៈសំខាន់នៃទន្លេសាប ដែលជាបេះដូង និងប្រភពធនធានជិវៈចម្រុះដ៏សំខាន់ ដែលត្រូវការពារពីការទន្ទ្រានដីព្រៃ និងទប់ស្កាត់ភ្លើងឆេះព្រៃ។
ជាមួយគ្នានេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការចូលរួមពី អាជ្ញាធរពាក់ព័ន្ធ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមបង្កើនគម្របបៃតង និងការពារធនធានធម្មជាតិបឹងទន្លេសាប សម្រាប់កូនចៅតជំនាន់។

ក្នុងឱកាសនោះ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដែលកន្លងមកបានសហការល្អ ក្នុងភាពជាដៃគូ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ នៅគោលដៅបន្តអង្គការ WWF បានបង្ហាញការចូលរួម និងគាំទ្រផែនការសកម្ម តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាភាពស្អាត ភាពបៃតង និងចីរភាព៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣