ព័ត៌មាន
កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និងស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីការប្តេជ្ញាបន្តការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សាធារណៈ ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ បង្ក្រាប និងកម្ទេចរាល់កម្លាំងជ្រុលនិយម ឬកម្លាំងអមិត្ត ដែលមានឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាក្នុងរូបភាពណាក៏ដោយ។

ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធត្រូវពង្រឹងខឿនការពារជាតិ ដែលរាជរដ្ឋាភិបាលកំពុងប្រគល់ភារកិច្ចនៅពេលបច្ចុប្បន្ន ហើយដែលកំពុងតែធ្វើរាល់ថ្ងៃនេះ។ ហើយម៉ោងនេះ ត្រូវតែរួមគ្នាសាមគ្គីភាពជាធ្លុងមួយ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងមហាជន និងប្រជាជនទាំងអស់ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារការពារជាតិមាតុភូមិរបស់ខ្លួននិងប្រជាជន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់បន្ថែមថា ពេលនេះជាកិច្ចការងារចាំបាច់បំផុតជាងម៉ោងណាទាំងអស់នូវការពង្រឹងខឿនសាមគ្គីភាពជាធ្លុងមួយដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន។ ហើយរាជរដ្ឋាភិបាលមិនមែននៅស្ងៀមទេ គឺស្ងាត់តែមិនស្ងៀម ហើយត្រូវតែចូលរួមអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលកំពុងតែធ្វើនាពេលបច្ចុប្បន្ន និងត្រូវបន្តអនុវត្តឲ្យបានម៉ឹងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយនឹងអង្គភាពស្ថាប័នស៊ីវិលក្នុងកិច្ចការងារបង្កើតភាពស្និទ្ធស្នាលរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន និងដើម្បីកសាង និងពង្រឹងអង្គភាពឲ្យកាន់តែរឹងមាំ រៀបរយ ទំនើប និងមានប្រសិទ្ធភាព៕ អត្ថបទ៖ វង្ស សុភាព


-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា