ព័ត៌មាន
គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»
គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន»។ បាឋកថានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជាវាគ្មិនកិត្តិយស។

បាឋកថានេះផ្តោតសំខាន់លើប្រវត្តិជីវិត និងបទពិសោធតស៊ូរបស់វាគ្មិនកិត្តិយស ក្នុងបុព្វហេតុការពារសមិទ្ធផលនៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា។ ការចែករំលែកនេះបានផ្តល់ជាមេរៀនដ៏មានតម្លៃដល់សមាជិក សមាជិកាបក្ស អំពីការលះបង់ ស្មារតីបម្រើជាតិ ការប្រកាន់ខ្ជាប់ឧត្តមគតិ និងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីឧត្តមប្រយោជន៍ជាតិ។ វេទិកានេះ ក៏ជាការបន្តផ្សារភ្ជាប់បទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន ទៅនឹងភារកិច្ចរបស់អ្នកបន្តវេន ដោយយកការដឹងគុណជាមូលដ្ឋាន និងការទទួលខុសត្រូវជាកម្លាំងជំរុញ ក្នុងការថែរក្សាសន្តិភាព ពង្រឹងសាមគ្គីភាព និងបន្តកសាងសមិទ្ធផលថ្មី ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ វេទិកានេះក៏បានលើកកម្ពស់ កតញ្ញុតាធម៌ មោទកភាព និងភក្ដីភាព ចំពោះជាតិ និងប្រជាជន ដែលទាំងនេះ ជាស្នូលនៃការត្រិះរិះពិចារណាប្រកបដោយបញ្ញាញាណ ដ៏មានតម្លៃបំផុតសម្រាប់អនាគតកម្ពុជា។






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣