ព័ត៌មាន
អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ខិតខំដាំដំណាំរួមផ្សំ២៧មុខ បង្កើនជីវភាពគ្រួសារឱ្យធូរធារជាងមុន ក្រោយទទួលបានដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
កំពង់ឆ្នាំង៖ អតីតយុទ្ធជនរស់នៅភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននិងកំពុងខិតខំដាំដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំ២៧មុខ នៅលើដីដែលទទួលបានពីសមាគមអតីតយុទ្ធជនកម្ពុជា ដោយបច្ចុប្បន្នដំណាំមួយចំនួនបានចេញផ្លែផ្កា និងអាចលក់រកចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យប្រសើរឡើងជាបណ្តើរៗ។
លោក អ៊ិន សុផា អតីតយុទ្ធជនរស់នៅក្នុងភូមិខាងលើ បានឱ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា៖ គ្រួសារអតីតយុទ្ធជនទាំងអស់បានទទួលដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា តាមរយៈឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគម និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដោយគ្រួសារនីមួយៗទទួលបានដីទំហំ ១ម៉ឺន ៥០០ម៉ែត្រការ៉េ។ ក្រោយទទួលបានដី លោកបានខិតខំប្រើប្រាស់ផ្ទៃដីឱ្យមានប្រសិទ្ធភាព ដោយដាំដំណាំចម្រុះ២៧មុខ ដែលដំណាំមួយចំនួនបានផ្តល់ផលជាបន្តបន្ទាប់ និងអាចលក់បានប្រាក់ចំណូលសម្រាប់ដោះស្រាយតម្រូវការប្រចាំថ្ងៃ។ ដីនៅតំបន់នេះមានជីជាតិល្អ និងមានសក្តានុពលសម្រាប់ការដាំដុះ ព្រមទាំងបានអំពាវនាវដល់អតីតយុទ្ធជនដទៃទៀតឱ្យខិតខំដាំដំណាំជុំវិញផ្ទះ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ អតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយផ្តល់ដី និងផ្ទះដល់គ្រួសារអតីតយុទ្ធជន ដែលជាកត្តាសំខាន់ជួយឱ្យពួកគាត់មានទីជម្រក និងឱកាសប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង។
ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ គោលបំណងរបស់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍ ដើម្បីធានាថា ពួកគាត់មានទីជម្រកសមរម្យ និងមានឱកាសកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ការខិតខំដាំដំណាំរួមផ្សំរបស់អតីតយុទ្ធជននៅភូមិអូកាខុបនេះ គឺជាគំរូមួយនៃការប្រើប្រាស់ដីឱ្យមានប្រយោជន៍ ដោយបម្លែងដីដែលទទួលបានទៅជាប្រភពចំណូលសម្រាប់គ្រួសារ និងជួយកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 week agoយុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង