ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនជំរុញឱ្យមាន ការពង្រឹងតួនាទីដ៏សំខាន់របស់ AOT ជាពិសេសនៅកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីនបានជំរុញឱ្យមានការពង្រឹងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និងមិនលម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ការបញ្ចាក់នេះ ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ជំនួបនេះជាឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពហ្វីលីពីន ព្រមទាំងពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសហ្វីលីពីន ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន និងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាននៅឆ្នាំនេះ។ ឯកឧត្តមក៏បានសម្តែងការអបអរសាទរចំពោះឯកឧត្តម អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលទទួលបានការទុកចិត្ត និងតែងតាំងដោយរដ្ឋាភិបាលហ្វីលីពីន ឱ្យកាន់តំណែងដ៏សំខាន់នេះ។
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានលើកឡើងថា លោកបានអញ្ជើញមកកម្ពុជាកាលពីខែកក្កដាកន្លងទៅ ហើយបានជួបពិភាក្សាការងារជាមួយឯកឧត្តម អគ្គមេបញ្ជាការ ខ.ភ.ម។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តប្រាស្រ័យទាក់ទង និងសហការគ្នាយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់។
ឯកឧត្តមបានបញ្ជាក់ថា ប្រទេសហ្វីលីពីនផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការពង្រឹងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ ការគោរព និងការផ្តល់កិត្តិយសទៅវិញទៅមក ព្រមទាំងការស្វែងរកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីនបានជំរុញឱ្យមានការពង្រឹងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និងមិនលម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់មន្ត្រីហ្វីលីពីន ដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា។ ឯកឧត្តមក៏បានជម្រាបថា នៅថ្ងៃបន្ទាប់ លោកនឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន។
នៅក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានអំពីស្ថានការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមនានាដែលកំពុងកើតមាន ដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ហាប្រឈមថ្មីៗក្នុងវិស័យការពារជាតិ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការអប់រំយោធា និងការចូលរួមក្នុងសកម្មភាពរួមនានា ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់សារជាថ្មីថា ហ្វីលីពីនប្តេជ្ញាចិត្តគាំទ្រ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣