ព័ត៌មាន
ក្រសួងអប់រំ ដាក់ចេញគោលការណ៍ណែនាំដល់សិស្ស និងអ្នកចូលរួមក្នុងពិធីសំណេះសំណាលសិស្សនិទ្ទេសA ជាមួយសម្ដេចធិបតីនាថ្ងៃទី២៨ តុលាខាងមុខនេះ
ភ្នំពេញ៖ ក្រសួងអប់រំ ដាក់ចេញគោលការណ៍ណែនាំស្តីពី ការចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២២ កក្កដា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលានេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២២ កក្កដា ២០២៦ នៅពុធ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអប់រំបញ្ជាក់ថា ដើម្បីឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ មានរបៀបរៀបរយល្អ និងធានាបាននូវសុខ សុវត្ថិភាព អ្នកចូលរួមទាំងអស់ត្រូវ៖ ១. ត្រូវគោរពពេលវេលា និងវិន័យ សណ្តាប់ធ្នាប់ក្នុងពិធី (សូមអញ្ជើញមកដល់ទីតាំងប្រារព្ធពិធីម៉ោង ០៥:៣០ នាទីព្រឹក ជាកំណត់), ២. ត្រូវពាក់នូវប័ណ្ណសម្គាល់ពេលចូលរួមពិធី និងអង្គុយតាមប្លង់ ដែលបានរៀបចំជូន។
ក្រសួងអប់រំបញ្ជាក់ថា ចំពោះអ្នកចូលរួម៖ ហាមយកសាក់កាដូ ឬកាបូប ដកទឹក និងភេសជ្ជៈផ្សេងៗ ចូលក្នុងពិធី, ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី, ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំថ្លែងសុន្ទរកថា…។
សូមបញ្ជាក់ថាយោងតាមការប្រកាសផ្លូវការរបស់ ក្រសួងអប់រំស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ (ត្រូវជា ៨៤,០៦%) ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, បេក្ខជនជាប់និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, បេក្ខជនជាប់និទ្ទេស C ចំនួន ២៣ ៤២២ នាក់, បេក្ខជនជាប់និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់ និងបេក្ខជនជាប់និទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣