ព័ត៌មាន
អគ្គនាយកស៊ីម៉ាក់អរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីននៅកម្ពុជា
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោកជំទាវ Silke Rofer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Markus Vallon នាយកប្រតិបត្តិក្រុមហ៊ុន Vallon ព្រមទាំងសហការី ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនេះ ខ្ញុំបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសវឌ្ឍនភាពការងារ និងកិច្ចប្រតិបត្តិការរបស់អង្គភាព CMAC ក្នុងការបោសសម្អាតមីន និងសំណល់យុទ្ធជាតិផ្ទុះសង្គ្រាមនៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ភាគីអាល្លឺម៉ង់នាពេលកន្លងមក ដែលបានរួមចំណែកដល់ការពង្រឹងសមត្ថភាពជាតិម្ចាស់ការលើការងារបច្ចេកទេស និងប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាព CMAC។ ជាការឆ្លើយតប លោកជំទាវ Silke Rofer បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងវិស័យសកម្មភាពមីន និងបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់និងកម្ពុជា។
ក្នុងឱកាសនេះដែរ លោកជំទាវ Silke Rofer និងលោក Markus Vallon ក៏បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់ម៉ាស៊ីន Vallon ជូនអង្គភាព CMAC ដែលជាជំនួយរបស់ក្រុមហ៊ុន Vallon បន្តគាំទ្រដល់អង្គភាពCMAC ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ សូមបញ្ជាក់ថា អង្គភាព CMAC បាននិងកំពុងប្រើប្រាស់ម៉ាស៊ីនរាវប្រភេទ Vallon ជិត១.០០០ គ្រឿងក្នុងការគាំទ្រកិច្ចប្រតិបតិ្តការរបស់ខ្លួន។ អង្គភាពCMAC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ ព្រមទាំងក្រុមហ៊ុន Vallon ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះ។









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣