ព័ត៌មាន
សម្ដេចធិបតី៖ ៩ខែឆ្នាំនេះ មានផលិតផលក្នុងស្រុក ២.៦០០ មុខបានចុះបញ្ជី កើនឡើងជាង១ពាន់មុខ
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នាកាលពីឆ្នាំមុន (ប្រមាណ ១.៥០០ មុខផលិតផល) ។
ស្របពេលដែលផលិតផលក្នុងស្រុកកំពុងមានសម្ទុះកើនឡើងបែបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់ អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។
សម្ដេចធិបតីបានចាត់ទុក ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ ប៉ុន្តែជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់យើង។
សម្ដេចធិបតីបានថ្លែងថា៖«ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នាកាលពីឆ្នាំមុន (ប្រមាណ ១.៥០០ មុខផលិតផល)»។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍សង្គត់ធ្ងន់ថា ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសមត្ថភាពសហគ្រិនភាព ការកសាងសមត្ថភាពមនុស្ស គឺជាកត្តាស្នូល និងជាថាមពលជំរុញដ៏សំខាន់បំផុត។
សម្ដេចធិបតីបានណែនាំដល់ ក្រសួងអប់រំ, ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍ជំនាញ រួមជាមួយវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារនៃ MSMEs ដូចជាជំនាញមេកានិច ជំនាញកែច្នៃម្ហូបអាហារ ជំនាញឌីជីថល និងសេវាកម្ម។ ជាងនេះទៅទៀត ការបណ្តុះបណ្តាលផ្នត់គំនិតសហគ្រិនភាព (Entrepreneurial Mindset) ដល់យុវជន និស្សិត និងម្ចាស់អាជីវកម្ម ត្រូវធ្វើឡើងជាប្រចាំតាំងពីកម្រិតមធ្យមសិក្សា ដើម្បីឱ្យពួកគាត់មានភាពក្លាហាន ភាពច្នៃប្រឌិត ការហ៊ានទទួលយកហានិភ័យ ប្រកបដោយការគិតគូរខ្ពស់ និង ស្មារតីមិនចុះចាញ់ចំពោះឧបសគ្គ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន