ព័ត៌មាន
មន្ត្រីជាន់ខ្ពស់វប្បធម៌៖ «ការងារអធិការកិច្ចត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» និងជា «ឧបករណ៍យុទ្ធសាស្ត្រ»
ឯកឧត្តម បូ រុទី្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ក្នុងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ និងការលើកកម្ពស់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ការងារអធិការកិច្ចត្រូវបានចាត់ទុកជា «ឆ្អឹងខ្នង» និងជា «ឧបករណ៍យុទ្ធសាស្ត្រ» មិនអាចខ្វះបាន។

ការថ្លែងរបស់ឯកឧត្តម បូ រុទី្ធ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះអធិការកិច្ច» នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។
ឯកឧត្តម បន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែសង្កត់ធ្ងន់ថា «អធិការកិច្ច គឺ ជាភ្នែក ជាត្រចៀក (ឬភ្នែកច្រមុះ) របស់ថ្នាក់លើ និងជាមិត្តដ៏ស្និទ្ធស្នាលរបស់ថ្នាក់ក្រោម»។ មានន័យថា ការងារអធិការកិច្ចមិនមែនធ្វើឡើងក្នុងបំណងស្វែងរកតែកំហុស ចាប់ទោសអូសដំណើរ ឬ បង្កើតការភ័យខ្លាចដល់អង្គភាពរងការអធិការកិច្ចនោះទេ ប៉ុន្តែផ្ទុយទៅវិញ គោលបំណងពិតប្រាកដ គឺដើម្បី «បង្ការ ទប់ស្កាត់ ណែនាំ តម្រង់ទិស និងកែលម្អ»។ វាជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ ភាពចន្លោះ ប្រហោងនៃច្បាប់ និងការអនុវត្តជាក់ស្តែង ដើម្បីយើងរួមគ្នាបំពេញបន្ថែមឱ្យទាន់ពេលវេលា សំដៅធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារខ្ពស់បំផុត។ ហេតុដូចនេះហើយ ការរៀបចំសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះអធិការកិច្ច» នៅថ្ងៃនេះ គឺពិតជាត្រូវចំពេលវេលានិងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ស្ថាប័នយើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បូ វុទី្ធ សូមដាក់ចេញនូវការណែនាំនិងផ្តាំផ្ញើចំនួន៤ ដូចខាងក្រោម៖ ទី១.ចំពោះសិក្ខាកាមទាំងអស់៖ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ក្រេបជញ្ជក់ចំណេះដឹង និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន។ មូលដ្ឋានគ្រឹះនៃច្បាប់ និងនីតិវិធីអធិការកិច្ច គឺមានភាពម៉ត់ចត់ណាស់។ ទី២.ចំពោះលោកគ្រូឧទ្ទេសមកពីក្រសួងអធិការកិច្ច៖ សូមសហការនិងមេត្តាជួយដុសខាត់ បណ្តុះបណ្តាល បង្ហាត់បង្ហាញ ទាំងទ្រឹស្តី ច្បាប់ និងបច្ចេកទេសពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ដោយផ្អែកតាម បទពិសោធន៍និងអនុលោមភាព។ ទី៣.ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត៖ ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅ ចំណេះដឹងដែលទទួល បានមិនត្រូវទុកនៅលើក្រដាសឬក្នុងសិក្ខាសាលានេះឡើយ។ សិក្ខាកាមម្នាក់ៗត្រូវដើរតួជាភ្នាក់ងារនៃ ការផ្លាស់ប្តូរនិងកែលម្អ ដោយយកមូលដ្ឋានគ្រឹះទាំងនេះទៅអនុវត្តផ្ទាល់នៅក្នុងអង្គភាពនិងការងារប្រចាំ ថ្ងៃរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទី៤.ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ យើងត្រូវធ្វើខ្លួនជាគំរូគេ មុននឹងទៅតម្រង់ទិសអ្នកដទៃ។ ដូច្នេះ សូមដុតរំលាយស្មារតីសីលធម៌និងវិន័យការងារឱ្យបានខ្ពស់បំផុត។
បើតាមលោក ផូ ណារិទ្ធ អធិការ នៃអធិការដ្ឋាន បានឲ្យដឹងថា វិស័យអធិការកិច្ច គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការធានានូវអភិបាលកិច្ចល្អ តម្លាភាព និងការគោរពច្បាប់នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ។ ការងារអធិការកិច្ច គឺជាយន្តការគន្លឹះក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងស្វែងរកចំណុចខ្លាំង ឬ ចំណុចខ្វះខាតលើការអនុវត្តលិខិតបទដ្ឋានគតិយុត្តនិងការបំពេញភារកិច្ចរបស់អង្គភាពរងអធិការកិច្ច ក្នុងគោលបំណងកែលម្អ ទប់ស្កាត់រាល់ភាពមិនប្រក្រតីនានា និងពង្រឹងអភិបាលកិច្ចល្អ៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន