Connect with us

ព័ត៌មាន

អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ ឲ្យរួចរាល់នៅ​​ចុងឆ្នាំនេះ

អាជ្ញាធរជាតិព្រះវិហារនឹងពន្លឿនការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រា សាទ​ព្រះវិហារ​ ដំណាក់កាលទី២ ឲ្យរួចរាល់នៅចុងឆ្នាំ២០២៦ ដើម្បីបង្ការហានិភ័យផ្សេងៗ។

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៦​នេះ បានប្រាប់BTVថា ឥលូវនេះ​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​កំពុង​ធ្វើ​ការ​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រា​​​​សា​ទព្រះវិហារដំណាក់ទី២ ដោយខិតខំប្រឹងប្រែងធ្វើការងារនេះ ឲ្យរួចរាល់នៅ​អំឡុង​ខែ​វិច្ឆិកា ​ឬយ៉ាងយូរនៅក្នុ​​ងខែ​​ធ្នូ ឆ្នាំ២០២៦ ដើម្បីបង្ការកុំ​ឲ្យមាន​ភាពចៃដន្យ​ណា​មួយ​ដែល​បណ្តាល​ឱ្យបា​ក់បែ​កប្រា​សាទព្រះវិ​​ហា​​​រប​ន្ត​​ទៀត។ ​បន្ទាប់ពីការងារសង្គ្រោះបន្ទាន់រួចរាល់ អាជ្ញាធរជាតិ​ព្រះវិហារ​នឹង​ធ្វើកា​រសិ​​​ក្សា​​​​​វាយតម្លៃពីផលប៉ះ​​ពាល់ និងរបៀបជួសជុលប្រាសាទ​ព្រះវិហារ​ឡើង​វិញ​ក្នុង​កម្រិត​ណាមួ​យ ដើម្បីរក្សាតម្លៃ​​​​​នៃភាពលេចធ្លោ​​​​ជាសកលរបស់ប្រាសាទព្រះវិហារ។

ការអនុវត្តគម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់ទី២ ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលចំនួន២៩ទីតាំងក្នុងនោះរួមមាន៖ គោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។ រីឯដំណាក់កាលទី១ បានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ រួចរាល់ចំនួន២៣ទីតាំង​​ ដោយចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។

គួរបញ្ជាក់ដែរថា គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រ​​​វត្តិសា​ស្រ្ត​​​ ដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia