Connect with us

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់កងទ័ពជើងគោកឥណ្ឌូនេស៊ី៖ វិមានឈ្នះ ឈ្នះ ពិតជាសក្តិសម​ជា​និមិត្ត​រូប​នៃ​សន្តិភាព និងការឯកភាពជាតិ​នៅកម្ពុជា

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ Franky មេបញ្ជាការកង​វរសេនា​តូច​ថ្មើរ​ជើង​លេខ២០១ នៃកងទ័ពជើងគោកឥណ្ឌូនេស៊ី និងសមាជិកសរុបចំនួន០៤នាក់ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ។

គណៈប្រតិភូបានស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាពិសេសដំណើរការសង្រ្គោះជាតិចេញពីរបបប្រល័យ​ពូជសាសន៍ ដំណើរស្វែងរកសន្តិភាព និងការបញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ដោយ​នយោបាយ​ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមក​នូវ​សន្តិភាព និងការឯកភាពជាតិពេញលេញ។ នេះជាវីរៈភាពរបស់អតីតយុទ្ធជនកម្ពុជា ក្រោម​ការ​ដឹក​នាំ​ដ៏​ជាញជ័យរបស់សម្ដេចតេជោ ហ៊ុន សែន ជាមរតកដ៏វិសេស​វិសាល​ដែល​បាន​ចារឹក​នៅ​វិមា​​ន​ឈ្នះ ឈ្នះ តាមរយៈសិលាចារឹក ចម្លាក់ សារមន្ទីរ និងសួនច្បារជុំវិញបរិវេណវិមានឈ្នះ ឈ្នះ។

ក្រោយបញ្ចប់ទស្សនកិច្ច លោកវរសេនីយ៍ទោ Franky ប្រធាន​គណៈប្រតិភូ​កងទ័ព​ជើងគោក​ឥណ្ឌូនេស៊ី ​បានបញ្ជាក់ថា “វិមានឈ្នះ ឈ្នះពិតជាសក្តិសមជានិមិត្តរូបនៃសន្តិភាព និងការ​ឯកភាព​ជាតិ​នៅកម្ពុជា ដោយមានចារឹកខ្លឹមសារយ៉ាងច្បាស់លាស់ ងាយស្រួលយល់ និង​មាន​ភាព​ស៊ី​ជម្រៅ” និង​បាន​ចូលរួម​អបអរ​សាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​កង​រក្សា​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia