Connect with us

ព័ត៌មាន

នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកភ្ញៀវអន្តរជាតិជាង ១.០០០នាក់ ចូលសំចតធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេស មួយគ្រឿង ឈ្មោះ VING VENUS ផ្ទុកភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ជាង ១.០០០នាក់ បានចូលសំចតដោសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចអន្តរជាតិ រយៈពេល ២ថ្ងៃ ១យប់ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។

នាវា VING VENUS មានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ និងមានជម្រៅទឹកជាង ៦ម៉ែត្រ។ នាវានេះ ផ្ទុកភ្ញៀវទេសចរ និងបុគ្គលិកបម្រើការងារលើនាវាចម្រុះជាតិសាសន៍សរុប ១.៣២៣នាក់ ក្នុងនោះ មានភ្ញៀវធ្វើដំណើរសរុប ៨៥៦នាក់ (២៧សញ្ជាតិ) និងនាវិកសរុប ៤៦៧នាក់ (៣៥សញ្ជាតិ)។ ភ្ញៀវទេសចរអន្តរជាតិដែលមានចំនួនច្រើនជាងគេលើនាវានេះ គឺ១.សញ្ជាតិអាមេរិក (USA ៦៨៦នាក់) និង២.សញ្ជាតិអូស្ត្រាលី (Australia ៧៧នាក់) ។ល។ ក្នុងដំណើរទស្សនកិច្ចអន្តរជាតិ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម (VN) និងមានគម្រោងចាកចេញពីកម្ពុជា បន្តដំណើរឆ្ពោះទៅកាន់ប្រទេសថៃ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ៕ នេះ គឺជាការបញ្ជាក់ឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia