Connect with us

ព័ត៌មាន

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទ នៅក្រុង-ស្រុកចំនួន៣ ក្នុងខេត្តកណ្តាល

កណ្តាល៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅតាមភូមិសាស្ត្រក្រុង-ស្រុកចំនួន៣ រួមមាន ស្រុកលើកដែក ស្រុកកោះធំ និងក្រុងសំពៅពូន ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។

ប្រតិបត្តិការនេះមានការចូលរួមសហការពីកម្លាំងរដ្ឋបាលក្រុង-ស្រុកទាំង៣ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដឹកនាំដោយលោក គីម ស្រ៊ៀងដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងពង្រឹងការអនុវត្តច្បាប់នៅតាមមូលដ្ឋានគោលដៅ។

ការចុះប្រតិបត្តិការនេះមានគោលបំណងចូលរួមថែរក្សា និងការពារធនធានជលផល ទប់ស្កាត់ការនេសាទខុសច្បាប់ និងធានានិរន្តរភាពនៃធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

អាជ្ញាធរខេត្ត និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការគ្នាក្នុងការអនុវត្តច្បាប់ និងចាត់វិធានការចំពោះសកម្មភាពនេសាទដែលល្មើសនឹងច្បាប់ សំដៅរួមគ្នាការពារធនធានជលផលឱ្យបានគង់វង្ស និងមាននិរន្តរភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia