ព័ត៌មាន
មន្ទីរអប់រំរាជធានីភ្នំពេញជូនដំណឹងដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភ្នំពេញឱ្យផ្អាកដំណើរការរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ភ្នំពេញ៖មន្ទីរអប់រំរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានជូនដំណឹងឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ ផ្អាកដំណើរការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
នេះបើតាមយោងតាមសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ ចំនួន ២ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។
មន្ទីរអប់រំរាជធានីភ្នំពេញបញ្ជាក់ថា៖«ខ្ញុំសូមជម្រាបជូន លោក លោកស្រី នាយក នាយិកា គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន មេត្តាជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនី លើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។ ដើម្បីចៀសវាងការ រំខានដោយការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ ចំនួន០២ (ពីរ)ថ្ងៃ គឺនៅ ថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦»។
មន្ទីរអប់រំរាជធានីភ្នំពេញជម្រាបជូនដល់ លោក លោកស្រី នាយក នាយិកា មេត្តាជ្រាប និង សហការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន