ព័ត៌មាន
ឯកឧត្តម អ៊ិត សំហេង ចូលរួមចែករំលែកបទពិសោធន៍ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា»
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំវេទិកាបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» ដោយមាន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈចលនាមហាជន ជាវាគ្មិនកិត្តិយស។
តាមរយៈការចែករំលែកបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន វេទិកានេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការងារមហាជនក្នុងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែង ពង្រឹងទំនាក់ទំនងរវាងគណបក្ស និងប្រជាជន ព្រមទាំងជំរុញការចូលរួមរបស់មហាជនក្នុងបុព្វហេតុរួម។ ជាមួយគ្នានេះ បទពិសោធ និងមេរៀនរបស់ថ្នាក់ដឹកនាំជំនាន់មុន បានផ្ដល់ជាមូលដ្ឋានដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការពង្រឹងសមត្ថភាព បំពេញភារកិច្ច និងបន្តបេសកកម្មបម្រើជាតិ និងប្រជាជនប្រកបដោយការទទួលខុសត្រូវផងដែរ។
ការងារមហាជនមានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់គណបក្សជាមួយប្រជាជន ខណៈបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន ជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយក្នុងការរៀនសូត្រ និងបន្តវេនបេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព!










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព