ព័ត៌មាន
ក្រសួងធម្មការ និងសាសនា បិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥៥
នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«តួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ»ជំនាន់ទី៥៥ ឆ្នាំ២០២៦។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវនិង ផ្សព្វផ្សាយកិច្ចការសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៦ មានព្រះសិក្ខាកាម និងសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ចំនួន២១៨អង្គ/នាក់ ព្រះសង្ឃចំនួន៣៨ព្រះអង្គ អាចារិនីចំនួន៨នាក់។
ឯកឧត្តម ចាយ បូរិន បានរំលឹកថា វគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេច បានមើលឃើញថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីមានលក្ខណៈខុសៗគ្នា ទើបសម្តេច បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឱ្យក្រសួង ពិនិត្យស្រាវជ្រាវ និងបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ថែរក្សា លើកតម្កើង តម្លៃ ព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណា បញ្ចៀស កុំឱ្យមាននូវវិបត្តិអាចារ្យ កើតឡើងនៅក្នុងសង្គមខ្មែរ។ ក្នុងនោះក្រសួងធម្មការ និងសាសនា បានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ រហូតដល់បច្ចុប្បន្នបានចំនួន៥៥វគ្គ រួចមកហើយ ដោយមានសិក្ខាកាមអាចារ្យអាចារិនី សរុប ចំនួន១៤,៧៥៥រូប ក្នុងនោះព្រះសង្ឃ ១១៨១អង្គ ស្ត្រី ២៤៤នាក់។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិសំដៅ តម្រង់ទិសការរៀបចំសាសនាពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្ម ផ្សេងៗទៀត ឱ្យមានលក្ខណៈត្រឹមត្រូវនិង មានគោលការណ៍ឯកភាពគ្នាព្រមទាំងកសាងបានក្រុម ជនគំរូសម្រាប់ចូលរួមលើកកម្ពស់សីលធម៌ គុណធម៌ និងសាមគ្គីធម៌ ក្នុងសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទី និងភារកិច្ច របស់អាចារ្យក្នុងសង្គមបច្ចុប្បន្នថា អាចារ្យ អាចារិនី គឺជាអ្នកដឹកនាំពិធីកម្មសាសនា ជាស្ពានចម្លងរវាងព្រះសង្ឃ និងពុទ្ធបរិស័ទជាអ្នករៀបចំពិធីមង្គល និងអវមង្គល ឱ្យត្រឹមត្រូវតាមលំដាប់លំដោយបុរាណ ជាអ្នកអប់រំសីលធម៌ក្នុងសហគមន៍ជាជំនួយការ របស់ព្រះគ្រូចៅអធិការក្នុងការដឹកនាំគ្រប់គ្រងវត្ត កុំឱ្យកើតមានអធិករណ៍ ជាសហធាតុដ៏សំខាន់ ក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃអ្នកដឹកនាំខាងចិត្តវិញ្ញាណ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ជាបការអប់រំសីលធម៌ គុណធម៌ សុជីវធម៌ ជាពិសេសជួយទប់ស្កាត់បញ្ហាអសកម្មក្នុងសង្គមដូចជា ក្មេងទំនើង គ្រឿងញៀននិង អំពើជាអបាយមុខផ្សេងៗ៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 day agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន2 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន2 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 day agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន