ព័ត៌មាន
ប្រធានគណៈទន្តពេទ្យកម្ពុជា អំពាវនាវឱ្យពង្រឹងការអនុវត្តច្បាប់វិស័យសុខាភិបាល ដើម្បីបង្កើនទំនុកចិត្តជូនពលរដ្ឋ
លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានស្នើគណៈវិជ្ជាជីវៈសុខាភិបាល ក្នុងនោះមានគណៈទន្តពេទ្យ ឲ្យផ្សព្វផ្សាយជានិច្ចនូវរាល់លិខិតបទដ្ឋានគតិយុត្តនានា សំដៅពង្រឹងការអនុវត្តច្បាប់នៅក្នុងវិស័យសុខាភិបាលឲ្យបានរឹងម៉ាំ ដើម្បីជាជំនឿទុកចិត្តមួយរបស់ប្រជាពលរដ្ឋ ក្នុងការទទួលយកសេវាសុខាភិបាលមួយស្របច្បាប់ ហើយធានាបាននូវសុវតិ្ថភាព និងគុណភាពសម្រាប់ប្រជាពលរដ្ឋ។
ការថ្លែងរបស់លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាល, រៀបចំឡើងដោយគណៈទន្តពេទ្យកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់គណៈទន្តពេទ្យជាតិ លោកសាស្ត្រាចារ្យ ហង្ស សុមេធ អនុប្រធានគណៈទន្តពេទ្យជាតិ លោកសាស្ត្រាចារ្យ ហេង សុបញ្ញា អនុប្រធានគណៈទន្តពេទ្យជាតិ លោកទន្តបណ្ឌិត ប្រាក់ វណ្ណី អគ្គលេខាធិការគណៈទន្តពេទ្យជាតិ លោកប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ-ខេត្ត និងលោក លោកស្រី សាស្ត្រាចារ្យ ទន្តបណ្ឌិត ទន្តពេទ្យ។
លោកសាស្រ្តាចារ្យជំនួយ បានលើកឡើងទៀតថា នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Instagram, YouTube និងប្រព័ន្ធអនឡាញផ្សេងៗទៀត បានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការចែករំលែកចំណេះដឹង ការអប់រំសុខភាព និងការផ្សព្វផ្សាយសេវាសុខាភិបាលទៅកាន់សាធារណជន។ ទន្ទឹមនឹងគុណសម្បត្តិទាំងនេះ ការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយដោយខ្វះការពិចារណា ឬផ្ទុយពីលិខិតបទដ្ឋានគតិយុត្ត ក៏បានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានគួរឱ្យព្រួយបារម្ភផងដែរ។ ជាក់ស្តែង នាពេលកន្លងមក ក្រសួងសុខាភិបាល ក៏ដូចជាគណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញមានអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបំផ្លើសការពិត ការប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហោះរូបភាព វីដេអូ ឬបង្ហាញអាកប្បកិរិយាមិនសមរម្យ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ។
ជាចុងក្រោយ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន បានបញ្ជាក់ផងដែរថា វិជ្ជាជីវៈទន្តសាស្ត្រ គឺជាវិជ្ជាជីវៈដ៏ឧត្តុង្គឧត្តម និងមានតម្លៃខ្ពស់នៅក្នុងសង្គម ព្រោះយើងជាអ្នកផ្តល់សេវាថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញ ដែលផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសុខភាពទូទៅ និងសុភមង្គលរបស់ប្រជាពលរដ្ឋ។ កិត្តិយស សេចក្តីថ្លៃថ្នូរ និងទំនុកចិត្តពីសាធារណជនចំពោះទន្តពេទ្យម្នាក់ៗ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែវាកើតចេញពីសមត្ថភាពជំនាញច្បាស់លាស់ ការគោរពច្បាប់ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់សមាជិក សមាជិកា គណៈទន្តពេទ្យគ្រប់រូប៕
អត្ថបទ រដ្ឋា











-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 day agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 day agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 day agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន