ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ«ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។ នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដែលលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ...
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានស្វាគមន៍ អបអរសាទរ និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល ដែលត្រៀមចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ឯកឧត្តម ចាត់ទុកការទទួលបានអាហារូបករណ៍នេះថា ជាមោទនភាពសម្រាប់និស្សិត គ្រួសារ និងសង្គមជាតិ ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង...
រាជរដ្ឋាភិបាល និងវិស័យឯកជន រំពឹងថា វិស័យឧស្សាហកម្មកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក គាំទ្រដោយអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ គួបផ្សំការបន្តចលនាការរឹងមាំនៃឧស្សាហកម្ម បម្រើទីផ្សារក្នុងស្រុក ជាពិសេសឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត។ វិស័យឧស្សាហកម្មកម្ពុជា គឺជាចន្ទល់នៃសេដ្ឋកិច្ច ដោយបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ គាំទ្រដល់កំណើនសេដ្ឋកិច្ច ជាតិ ព្រមទាំងបន្តទាក់ទាញការអភិវឌ្ឍរោងចក្រ និងសកម្មភាពផលិតកម្មផ្សេងៗនៅក្នុងប្រទេស។ ជុំវិញវិស័យឧស្សាហកម្មនេះ ត្រូវ បានរាជរដ្ឋាភិបាលព្យាករណ៍មានកំណើន ៧,២% នៅដើមឆ្នាំ និងនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យនេះត្រូវបានទម្លាក់មកនៅ ត្រឹម...
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កូរ៉េជាដៃគូអភិវឌ្ឍន៍ទ្វេភាគីសំខាន់លំដាប់ទី៣ ដែលបានផ្តល់ហិរញ្ញប្បទាន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ឆ្លើយតបទៅនិងតម្រូវការអាទិភាព និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ កូរ៉េ ប្រចាំនៅព្រះរាជាណាចក្រម្ពុជា...
កែប៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប (KPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១,០១០កន្លែងលើមុខជំនាញចំនួន ១១ មុខវិជ្ជាជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។ បើយោងតាមមជ្ឈមណ្ឌល KPTC បានឱ្យដឹងថាជំនាញទាំង ១១ នោះរួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអាគារ, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន,...
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់ក្នុងការលើកកម្ពស់ស្តង់ដារអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ហើយជួយជំរុញដល់សហគ្រិនភាពស្រ្ដីនៅក្នុងប្រទេសកម្ពុជា។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចងក្រង និងអភិវឌ្ឍវិស័យសាឡន ដែលជាផ្នែកមួយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែមានភាពអាជីព ទំនើបកម្ម និងមានសុវត្ថិភាពខ្ពស់ស្របតាមស្តង់ដារបច្ចេកទេស។ នៅក្នុងពិធីបើកវេទិកានេះ...
គណៈប្រតិភូរដ្ឋអ៊ីស្រាអែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្តលើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការការងារទ្វេភាគីរវាងប្រទេសទាំងពីរ។ ការលើកឡើងនេះធ្វើឡើងដោយលោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដានដោយផ្ទាល់នូវដំណើរការជ្រើសរើស និងសម្ភាសបេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។ លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។ លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែល»។...
ខណៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែឃិតជិតមកដល់នោះ រដ្ឋាភិបាលថៃបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយលួងលោមកម្ពុជាកុំឲ្យយកបញ្ហាដែលខ្លួនបានឈ្លានពានមកលើកម្ពុជាលើកឡើងនៅលើវេទិកាដ៏ធំមួយនេះ។ សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦នេះ ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេសនៅលើពិភពលោក។ បន្ទាប់ពីថៃបានកំពុងដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកជាពិសេសប្រ ទេសដែលជាសមាជិកនិយាយភាសាបារាំងនោះ ឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រ ទេសបារាំង បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមពិតជាគួរឲ្យអស់សំណើចណាស់ បន្ទាប់ពីឯកអគ្គរាជទូតរបស់ថៃបានដើរទៅបញ្ចុះបញ្ចូល ប្រទេសដទៃឲ្យមកបញ្ចុះបញ្ចូលឯកឧត្តមកុំឲ្យ លើកឡើងអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃទៅនិយាយក្នុងវេទិកាហ្រ្វង់កូហ្វូនី។...
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមួយសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង ដែលមានអ្នកចូលរួមសរុបប្រមាណ ចំនួន ៣០នាក់។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំនេះក្នុងការពិនិត្យវឌ្ឍនភាពការងារការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្ទាប់ពីប្រកាសលេខ០៩៨ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពី ក្រុមប្រឹក្សាអាជ្ញាកណ្តាល...