(ព្រៃវែង)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ វេទិកានេះបាននាំយកឱកាសការងារចំនួន ៣ ៨០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន រោងចក្រ និងស្ថាប័នពាក់ព័ន្ធ មកផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ ដោយមានអ្នកចូលរួមប្រមាណជាង...
លោកហែម ស៊ីណា អភិបាល ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់ទូរទស្សន៍ btv អោយដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ នេះរដ្ឋបាលស្រុក បានធ្វើការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការសេវាបម្រើ តាមច្រកចេញចូលតែមួយ ជូនពលរដ្ឋបាន ជាង ១ ពាន់ ច្បាប់ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ ដោយមិនបានកំណត់ថ្ងៃទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងនោះរដ្ឋបាលស្រុក នូវបានទទួលនិងធ្វើការប្រមូលថវិកា...
ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់ BTV news ឱ្យដឹងថា ឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី ករណីនេះត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ឈ្មោះ រតនៈ...
ភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រកបរបរមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ លោក ថម អេនឌ្រូ បានធ្វើដំណើរទៅកាន់ព្រំដែនដើម្បីមើលផលប៉ះពាល់នៃជម្លោះនេះដោយផ្ទាល់ និងជួបជាមួយក្រុមគ្រួសារភៀសសឹកកម្ពុជា ដែលបានពិពណ៌នាជាញឹកញាប់ដោយទឹកភ្នែកអំពីអ្វីៗទាំងអស់ដែលពួកគេបានបាត់បង់ និងបាននិយាយអំពីភាពភ័យរន្ធត់ និងការឈឺចាប់នៃការទម្លាក់គ្រាប់បែក និងការជួសឆាយបំភ្លេចបំផ្លាញភូមិឋាន និងផ្ទះសម្បែងរបស់ពួកគេដោយក្រុមយោធាថៃ។ លោកបញ្ជាក់ថា...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង របស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការកែលម្អបរិយាកាសធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ ការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការផលិតកម្ម សេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុង វេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ក្រោមប្រធានបទ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា កាលពីព្រឹកថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច និងក្រុមហ៊ុន-សហគ្រាសជាច្រើនរូប។ ប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹងក្រោយចប់កម្មវិធីនេះថា នេះគឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា ដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកដោយមានគោលបំណងសំខាន់ៗ ចំនួន៣ គឺ៖ ១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៧០ ព.ណ...
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបាននាំខ្លួន សាម ម៉ីជូ ស្ត្រីដែលបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមន្ត្រីក្រសួងសាធារណការម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅក្នុងខណ្ឌសែនសុខ ទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីបន្តនីតិវិធី និងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។ ជាការកត់សម្គាល់ ការនាំខ្លួននេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្ដដឹកនាំខ្លួន សាម ម៉ីជូ ចូលតាមច្រកទ្វារសាលាឧទ្ធរណ៍ ដោយមិនបាននាំខ្លួនចូលតាមច្រកទ្វារសាលាដំបូងឡើយ។ ទោៈជាយ៉ាងណា នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ឃើញមានវត្តមានអ្នកសារព័ត៌មានបានបន្តរង់ចាំពីលទ្ធផលនៃការសម្រេចរបស់តំណាងអយ្យការ៕ អត្ថបទ ៖ តារាវុទ្ធី
កំពង់ចាម៖ អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធុនធំដែលបើកឆ្លងកាត់ទំនប់កែប្រែ ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលបានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។ លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ចាមឲ្យបានដឹង ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកកំពង់សៀម ដែលកំពុងរងការបាក់ស្រុតជើងទេរទំនប់មួយចំហៀង ដោយសារគ្រោះធម្មជាតិ។ បច្ចប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរតាមផ្លូវទ្វារទឹក “ទំនប់កែប្រែ” ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក...
ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូជនសង្ស័យរូបនេះបានប្រើហិង្សាលើជនរងគ្រោះ២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នា ឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកឡើយ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្តិ៧នាក់ទៀត បានជិះម៉ូតូចេញពីកន្លែងហូបចំណីអាហារនៅមុខវត្តបុទមវត្តី រហូតមកដល់ផ្លូវម្តុំវិមានឯករាជ្យទល់មុខវិទ្យាស្ថានជាតិអប់រំ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង...
តាមរយៈកម្មវិធី “វេទិកាការងារ និងកិច្ចសម្ភាសការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងថ្ងៃម្សិលមិញ មានយុវជនជាច្រើន ទទួលបានលទ្ធផលល្អក្នុងវេទិការងារ និងកិច្ចសម្ភាសន៍ការងារ និងខណៈភាពស៊ីសង្វាក់គ្នា រវាងក្រុមហ៊ុនដែលមានតម្រូវការជ្រើសរើសបុគ្គលិក និងអ្នកដាក់ពាក្យការងារ មានភាពល្អប្រសើជាងមុន។ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៣១...