គណៈប្រតិភូធុរកិច្ចនិងវិនិយោគនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ២៥ ស្ថាប័ន ស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលា- នុវត្តភាពវិនិយោគដ៏សម្បូរបែបនៅកម្ពុជា ក្នុងគោលបំណងជ្រើសរើសកម្ពុជា គឺជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន...
ធនាគារ កាណាឌីយ៉ា ក.អ ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា សម្រាប់ប្រតិបត្តិការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីផ្តល់ភាពងាយស្រួល និងកាន់តែរហ័សក្នុងការទូទាត់ ចំពោះប្រជាពលរដ្ឋដែលល្មើសទៅនឹងច្បាប់ចរាចរណ៍។ នៅក្រោយចប់ពិធីចុះហត្ថលេខា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា គោលបំណងនៃការចុះអនុស្សរណៈនេះ ក្នុងគោលបំណងសម្រួលនីតិវិធី...
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យដំណើរការនៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ គ្រប់គណៈកម្មការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់...
ភ្នំពេញ៖ សូមដើរចូលទៅក្នុងព្រៃ ហើយសំឡឹងមើលទៅលើ។ ចុងព្រឹក្សាដែលខ្ពស់ជាងគេអាចបង្កើតបានជាស្រទាប់ខាងលើ ដែលទទួលពន្លឺព្រះអាទិត្យយ៉ាងខ្លាំង។ នៅខាងក្រោមពួកវា ដើមឈើតូចៗទទួលបានពន្លឺដែលចែករំលែកធ្លាក់មក។ រុក្ខជាតិជុំវិញ ស្មៅ កូនឈើ ស្លឹកឈើជ្រុះ ឫសឈើ និងដី បង្កើតបានជាស្រទាប់បន្តបន្ទាប់ទៀត។ រចនាសម្ព័ន្ធជាក់ស្តែងមានភាពខុសប្លែកគ្នាតាមប្រភេទព្រៃ ប៉ុន្តែភាពចម្រុះតាមកម្ពស់ បង្កើតឱ្យមានលំហរស់នៅជាច្រើន។ បក្សាបក្សីអាចរកចំណី ឬធ្វើសំបុកនៅកម្ពស់ជាក់លាក់ណាមួយ។ សត្វល្អិតប្រើប្រាស់សំបកឈើ ផ្កា ស្លឹក ឈើងាប់ ឬដី។ សត្វជើងបួនផ្លាស់ទីតាមមែកឈើ ឬនៅលើដីក្នុងព្រៃ។...
នាព្រឹកថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា សំដៅធានាសន្តិសុខទឹក ការពារបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្តោតលើការពិនិត្យស្ថានភាពបច្ចុប្បន្ន ការកំណត់ទិសដៅអាទិភាព និងការរៀបចំផែនការមេ ដោយជំរុញឱ្យមានការសិក្សាផ្លូវទឹក...
កម្ពុជា បានបង្ហាញលាតត្រដាងការពិតអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយសារតែយោធាថៃបើកការឈ្លានពានចំនួនពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រៅពីបេសកកម្មចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមតំបន់ព្រំដែនដែលកងកម្លាំងថៃបានដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងពិនិត្យមើលស្ថានភាពជនភៀសសឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី...
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ផលិតផលបានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ជាង ៧០០ទីតាំងផ្សារទំនើប ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងបណ្តាញចែកចាយ និងពង្រីកការគ្របដណ្តប់ទីផ្សារ។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា “យុទ្ធនាការផលិតផលជាតិ MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី ”ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិ។ “យុទ្ធនាការផលិតផលជាតិ MadeInCambodia” ត្រូវបានរៀបចំឡើងរយៈពេល ១ សប្តាហ៍ក្នុង ១ ខែ រយៈពេល ១...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការត្រៀមរៀបចំ “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដែលជាព្រឹត្តិការណ៍ខ្នាតយក្សប្រចាំឆ្នាំក្នុងការតភ្ជាប់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន សិស្ស និស្សិត និងកម្លាំងពលកម្មកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៍មានស្តីពី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ បានបញ្ជាក់ថា ពិព័រណ៍ជាតិការងារឆ្នាំនេះនឹងផ្តល់ឱកាសការងារជាង ៣ម៉ឺន ៥ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ...
សហគ្រិនស្រ្ដី បញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងការខិតខំពង្រឹងគុណភាពផលិតផល ធ្វើឱ្យប្រជាពលរដ្ឋ មានការគាំទ្រច្រើន ខណៈផលិតផលមួយចំនួនកំពុងដាក់លក់ក្នុងទីផ្សារអន្ដរជាតិ។ លោកស្រី លី គង្គា សហស្ថាបនិកសិប្បកម្មផលិតទឹកត្រី ស៊ីហា ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រាប់ BTV នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា ការបង្កើតរោងចក្រផលិតទឹកត្រីនេះ ដើម្បីបង្ហាញស្នាដៃរបស់កូនខ្មែរ និងជួយជីវភាពប្រជានេសាទ។ លោកស្រីឱ្យដឹងថា ចាប់តាំងពីចាប់ផ្ដើមអាជីវកម្មកាលពីឆ្នាំ២០១៨មក រោងចក្ររបស់លោកស្រី...
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣៧នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៧២ (បង្គោលឯកភាព) ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...