សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងផ្តល់ឱកាសដល់ប្អូនៗដែលទើបប្រឡងបាក់ឌុបថ្មីៗនេះឱ្យទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតសញ្ញាជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល ២ឆ្នាំ) ដែលអាចយកទៅប្រើប្រាស់ក្នុងការប្រកបមុខរបរ និងចូលបម្រើការងារតាមស្ថាប័ន ក្រុមហ៊ុនវិស័យឯកជន រោងចក្រ សហគ្រាស ព្រមទាំងអាចយកទៅប្រកបអាជីវកម្មផ្ទាល់ខ្លួនបានផងដែរ។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន ការសិក្សាផ្តោតលើជំនាញទាំង ៧ រួមមាន វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអេឡិចត្រូនិក, វិស្វកម្មមេកាត្រូនិក, វិស្វកម្មមេកានិករថយន្ត, វិស្វកម្មបរិក្ខារត្រជាក់ និងព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត។ កម្មវិធីសិក្សារបស់វិទ្យាស្ថានត្រូវបានរៀបចំឡើងតាមស្តង់ដារប្រទេសសិង្ហបុរី ប្រទេសកូរ៉េ (KOICA)...
អតីតសិស្សប្រឡងធ្លាក់បាក់ឌុប កាលពីឆ្នាំ២០២៥ បានប្រែក្លាយការខកចិត្ត និងការឈឺចាប់ព្រោះថៃឈ្លានពាន មកខិតខំសិក្សា រហូតប្រឡងជាប់និទ្ទេស A នៅឆ្នាំ២០២៦នេះ ដោយដាក់គោលដៅកសាងសមត្ថភាពដើម្បីអភិវឌ្ឍជាតិ។ យុវជន វ៉ាន សែនវ៉ា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ជាប់និទ្ទេស A បានប្រាប់ BTV នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា កាលពីឆ្នាំ២០២៥ លោកប្រឡងធ្លាក់ ព្រោះការសិក្សាមិនបានពេញលេញ...
ក្រុមនិស្សិតជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរួមគ្នាបញ្ចេញសមត្ថភាពតាមរយៈការរចនា និងសាងសង់បន្ទប់ប្រជុំមួយដែលមានរចនាបថទំនើប និងស្តង់ដារខ្ពស់ បង្ហាញពីសមត្ថភាពរបស់សិស្សបច្ចេកទេសក្នុងការបំលែងចំណេះដឹងពីថ្នាក់រៀនទៅជាស្នាដៃជាក់ស្តែង ដែលអាចត្រៀមខ្លួនសម្រាប់ទីផ្សារការងារកម្រិតខ្ពស់។ យុវជន ឯក បញ្ញា តំណាងនិស្សិតឆ្នាំទី៥ ជំនាញស្ថាបត្យកម្ម នៃវិទ្យាស្ថាន NPIC បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គម្រោងបន្ទប់ប្រជុំនេះមិនមែនគ្រាន់តែជាកិច្ចការសិក្សាមួយដែលត្រូវបញ្ចប់នោះទេ ប៉ុន្តែជាឱកាសសម្រាប់លោក និងក្រុមការងារបង្ហាញគំនិតច្នៃប្រឌិត សមត្ថភាពរចនា និងការអនុវត្តអ្វីដែលបានរៀនអស់រយៈពេល៥ឆ្នាំ។ លោកបន្តថា គំនិតរចនាបន្ទប់នេះ...
ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុង «កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ ឆ្នាំ២០២៥-២០២៦» ដែលជាគម្រោងដ៏សំខាន់ក្នុងការបណ្តុះបណ្តាលយុវនារីឱ្យក្លាយជាម្ចាស់អាជីវកម្មប្រកបដោយវិជ្ជាជីវៈ។ កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ ឆ្នាំ២០២៥-២០២៦ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ផ្តោតលើការផ្តល់ចំណេះដឹងផ្នែកថែរក្សាសម្ផស្សតាមស្តង់ដារបច្ចេកទេស សុវត្ថិភាពផលិតផល និងការបំពាក់បំប៉នជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យស្ត្រី និងយុវជនមានលទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន ធានាបាននូវស្ថិរភាពចំណូល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីបណ្តុះបណ្តាលនេះ ដែលមិនត្រឹមតែបង្រៀនពីបច្ចេកទេសថែរក្សាសម្ផស្ស និងសុវត្ថិភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉ននូវជំនាញទន់ផ្នែកគ្រប់គ្រងធុរកិច្ច និងគណនេយ្យបឋម។...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ចាត់ទុក វេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បានបង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស...
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ ដែលរួមមាន ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ, ការស្នើសុំវិក្កយបត្រឌីជីថល, និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម» ក្នុងគោលបំណង ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងបង្ខិតសេវាទៅកាន់តែកៀកប្រជាពលរដ្ឋ និងវិស័យឯកជន។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ នៅសាលប្រជុំទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន...
ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញភារកិច្ច និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ៖ ទឹកមួយកែវដាក់នៅលើតុ មើលទៅហាក់ដូចជាស្ងប់ស្ងាត់។ ប៉ុន្តែភាពស្ងប់នោះគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ។ មិនយូរប៉ុន្មាន វាអាចចូលទៅក្នុងរាងកាយ រួចត្រឡប់ទៅក្នុងបរិយាកាសវិញតាមរយៈដង្ហើម ឬញើស។ ទឹកក៏អាចហូរចូលប្រព័ន្ធលូ ជ្រាបទៅក្នុងដី ឬក្លាយជាផ្នែកមួយនៃរុក្ខជាតិ។ ដំណើរការនេះភ្ជាប់មហាសមុទ្រ បរិយាកាស ដី ទឹកកក ទន្លេ ទឹកក្រោមដី និងជីវិតគ្រប់ប្រភេទសព្វប្រភពចូលគ្នា។ ពន្លឺព្រះអាទិត្យក៏ជាកម្លាំងសំខាន់ដែលជំរុញចលនានេះ។ កម្ដៅធ្វើឱ្យទឹកហួតឡើងទៅក្នុងអាកាស។ ពេលចំហាយត្រជាក់កកជាដំណក់តូចៗ បង្កើតជាពពក ហើយធ្លាក់មកផ្ទៃផែនដីវិញជាភ្លៀង ឬព្រិល។ បរិមាណខ្លះហូរលើដីទៅកាន់ប្រឡាយ ស្ទឹង...
កិច្ចពិភាក្សាពិគ្រោះយោបល់ ក្នុងការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៥ បានរៀបចំឡើង ដោយនាយកដ្ឋានគ្រប់គ្រងព័ត៌មានភូមិសាស្ត្រនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ GIZ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតាព ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការនិងតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចួលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថានមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម...